អុញនោះ! ក្រោយផ្ទុះរឿងរ៉ាវបែកធ្លាយ​ ប្រជាពលរដ្ឋ​ប្ដឹងចូល​ផេក​ សម្ដេចតេជោ​ ហ៊ុន​ សែន​ ស្រាប់តែ ឯកឧត្ដម​ ជា​ សុផារ៉ា ចេញសេចក្តីប្រកាសដកតំណែង

ភ្នំពេញ៖ ប្រិយមិត្តមានការចាប់អារម្មណ៏ជាខ្លាំងដោយ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក លោក ផែង វណ្ណៈ បានសរសេរប្រាប់ឱ្យដឹងនាខណៈមុននេះបន្ដិចថា៖”ឯកឧត្ដម​ ជា​ សុផារ៉ា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ បានដកតំណែង​ ប្រធាន​មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​កំពត​ មកបញ្ឈរជេីងនៅ​ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ បន្ទាប់​ពី​បែកធ្លាយ​ ប្រជាពលរដ្ឋ​ប្ដឹងចូល​ ផេក​ សម្ដេចតេជោ​ ហ៊ុន​ សែន​ រឿង​ ការ​យឺតយ៉ាវក្នុងការធ្វេីប័ណ្ណ​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​។ជាក់ស្តែង ប្រជាពលរដ្ឋ​ឈ្មោះ​ ស្វាយ​ សាត់​ រស់​នៅភូមិ​ កោះខ្លូត​ ឃុំ​ កំពង់​ត្រាច​ខាងកេីត​ ស្រុក​ កំពង់​ត្រាច​ ខេត្ត​កំពត​

បានស្នេីសុំធ្វេីប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីទំហំ​ ២៩៤​ ម៉ែត្រការ៉េ​។ តែការស្នេីនេះបានអូសបន្លាយរាប់ឆ្នាំ​ មិនដោះស្រាយអោយ​ ប្រជាពលរដ្ឋ​ ធ្វើ​អោយ​ ប្រជាពលរដ្ឋ​ ប្ដឹងចូល​ផេក​សម្ដេចតេជោ​។ នៅ​ព្រឹក​ថ្ងៃ​ទី​ ១៧​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ នេះ​ អភិបាល​ខេត្ត​កំពត​ បានដឹកនាំ​ ប្រជុំដោះស្រាយបញ្ចប់បញ្ហានេះ​ ដោយបានធ្វេីប័ណ្ណអោយប្រជាពលរដ្ឋ​តាមការស្នេីសុំ​“។ក្នុងនោះដែរ បើយោងតាមរយៈសេចក្ដីប្រកាស ស្ដីពីការសម្រួលភារកិច្ច និងតែងតែតាំងមន្រ្ដីរាជការ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា បានសម្រេច

ប្រកាស១៖ សម្រួលភារកិច្ចលោក យិន វុឌ្ឍ ពីប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយាដី ខេត្ដកំពត មកបម្រើការងារនៅទីស្ដីការក្រសួងដែនដី នគររូបនីយកម្ម និងសំណង់។យ៉ាងណាមិញ ប្រកាស២ តែងតាំងលោក ដាញ់ សារី ជាប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយាដី ខេត្ដកំពត ជំនួសលោក យិន វុឌ្ឍ។ ប្រកាស៣ បទប្បញ្ញត្ដិទាំងឡាយណា

ដែលមានខ្លឹមសារផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។ ប្រការ៤ នាយកឧទ្ទកាល័យ គ្រប់អគ្គនាយក អត្ថាពិការ គ្រប់ប្រធាននាយកដ្ឋាន និងអង្គភាពពាក់ព័ន្ទមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយាដី ខេត្ដកំពត លោក យិន វុឌ្ឍ និងលោក ដាញ់ សារី ត្រូវទទួលបន្ទុកអនុវត្ដប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ”៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment