ក្រោយឃើញ ប្តីប្រពន្ធ សួស វីហ្សា រកស៊ីឡើងកាក់កបដូចទឹកហូរ មានក្តីសុខ ស្រាប់តែ ពេជ្រ សោភា ពោលពាក្យមួយទំហឹងបែបនេះថា…

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនជាច្រើនបានដឹងហើយថា មួយរយៈចុងក្រោយមកនេះ គ្រួសារតារាចម្រៀងស្រីដ៏ល្បីឈ្មោះអ្នកនាង សួស វីហ្សា និងស្វាមី កាក់កាបជោគជ័យទាំងជីវិតគ្រួសារ និងជំនួញ ក្នុងនោះ ប្ដីប្រពន្ធអ្នកសិល្បៈមួយគូនេះ មិនត្រឹមតែទទួលបានជោគជ័យលើវិថីសិល្បៈតែម្យ៉ាងនោះទេ តែអ្នកទាំងពីរ ក៏មានមុខជំនួញជាច្រើនក្តោបនៅក្នុងដៃផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ លោក ថមមី ដែលជាស្វាមី អ្នកនាង សួស វីហ្សា គឺលោកបានក្តោបមុខជំនួញ និងមានទុននៅក្នុងក្រុមហ៊ុនជាច្រើន ពោលគឺសព្វថ្ងៃនេះ រូបលោកមានងារជាសហគ្រិនវ័យក្មេង ព្រមទាំងជាសមាជិកនៃសភាពាណិជ្ជកម្មថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈពេលមុខជំនួញខាងលើកាន់តែទទួលបានជោគជ័យខ្លាំង ស្រាប់តែនាពេលថ្មីៗមកនេះ ប្តីប្រពន្ធមួយគូនេះ ក៏កំពុងបោះជំហានទៅបើកជំនួញអចលនទ្រព្យលក់ដីឡូត៍មួយមុខទៀតហើយ ដែលកាន់តែបន្ថែមនូវភាពជោគជ័យក្នុងជីវិតគ្រួសាររបស់អ្នកទាំងពីថែមមួយកំរិតទៀត ហើយក៏កាន់តែធ្វើឲ្យគ្រួសាររបស់អ្នកទាំងពីររស់នៅក្នុងជីវិតមួយយ៉ាងហាយសូរ សោយសុខពោរពេញដោយសុភមង្គលខ្លាំងបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយពីបានឃើញជីវិតប្តីប្រពន្ធ សួស វីហ្សា និងស្វាមី កាន់តែទទួលបានក្តីសុខ និងជោគជ័យក្នុងជីវិតបែបនេះ ស្រាប់តែនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ តារាចម្រៀងស្រីដ៏ល្បីឈ្មោះ ពេជ្រ សោភា ដែលត្រូវជាមិត្តរួមអាជីពរបស់ សួស វីហ្សា បានចេញមកនិយាយលើកសរសើរយ៉ាងពេញៗមាត់ដល់ប្តីប្រពន្ធអ្នកទាំងពីរ ជាពិសេសសរសើរដល់ វីហ្សា ដែលជួបនឹងគូជីវិតដ៏ល្អ ដែលផ្តល់ទាំងក្តីសុខទាំងកាយ និងផ្លូវចិត្តដល់នាង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ពេជ្រ សោភា បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក សរសេររៀបរាប់យ៉ាងដូច្នេះថា ៖ “ប្តីល្អ ប្រពន្ធ មានក្តីសុខផ្លូវចិត្ត សុំសសើរគូរនឹងម៉ង វីសា អូនចាប់ឆ្នោតបានប្តីត្រូវម៉ង ជូនពរអោយជោកជ័យបន្តទៀតណា” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment