អស់ទាស់ហ្ម៎ង! អីយ៉ា លេចមុខសុទ្ធតែតារាល្បីៗជាច្រើនដួង បានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ពោធ MV បទចម្រៀង «វីរនារី» របស់កញ្ញា ទេព បូព្រឹក្ស ម្នាក់ៗមើលទៅតែងខ្លួនឡើងស្អាតៗណាស់…

ភ្នំពេញ៖ ហ្វេនៗជាច្រើនមិនតិចនាក់នោះទេពិតជាបានដឹងហើយថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ហ្វេនៗជាច្រើនដែលជាអ្នកគាំទ្ររបស់តារាចម្រៀងស្រីដ៏ល្បីឈ្មោះកញ្ញា ទេព បូព្រឹក្ស ប្រហែលជាបានដឹងហើយថា ដំណើរការនៃការថត MV ថ្មីរបស់នាងមានចំណងជើងថា «វីរនារី»។ យ៉ាងណាមិញ ក្រោយ MV «វីរនារី» បានចេញ Teaser ផ្លូវការទី ១ហើយនោះ ដែលធ្វើឲ្យមហាជនអ្នកគាំទ្រកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ការផលិត MV ទាំងស្រុងរបស់កញ្ញា ទេព បូព្រឹក្ស ត្រូវបានចំណាយថវិកាប្រមាណ ៦០០ លានរៀន គឺស្មើរនឹងសាច់ប្រាក់ដុល្លារដល់ទៅជិត ១៥ម៉ឺនដុល្លារឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដូចដែបានសន្យា កាលពីថ្ងៃម្សិលមិញចឹង នៅទីបំផុត MV «វីរនារី» បានចេញជាផ្លូវការហើយ មើលពិតជាអស្ចារ្យ និងឡូយខ្លាំងណាស់ ដល់ថ្នាក់ ហ្វេនៗមើលហើយ ទប់អារម្មណ៍មិនបាន ក៏នាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“Amazing ចែ, មើលហើយញ័រខ្លួន idol, អស្ចារ្យណាស់, ព្រឺរោមណាស់ ពិតជាអស្ចារ្យណាស់ Queen TEP, ស្អាតណាស់, គ្រាន់តែទស្សនាហើយបេះដូងរីក, មានមោទនភាពហើយរំភើបណាស់, មើលទាំងព្រឺសម្បុរ ពិតជាអស្ចារ្យ, ខ្ញុំស្រក់ទឹកភ្នែកព្រោះក្តីរំភេីប, រំភើបឡើងយំហើយMVលើកនេះ MY Queen” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងខណៈ កម្មវិធីសម្ពោធ វីដេអូចម្រៀង MV បទ «វីរនារី» គេបានឃើញមានវត្តមានតារាល្បីៗជាច្រើនដួង បានអញ្ជើញចូលរួមក្នុងកម្មវិធនេះផងដែរ ដោយបានតុបតែងខ្លួនយ៉ាងស្អាតៗ និងមើលទៅប្លែកៗដល់ហើយ ។

តារាល្បីៗដែលបានអញ្ជើញចូលរួមនោះ មានដូចជា៖ កញ្ញា ឈីន រតនៈ, លោក ជី ដេវីត, អ្នកនាង យក់ ថិតរដ្ឋា, អ្នកនាង គង់ ចាន់ស្រីមុំ, កញ្ញា សុភ័ក្រ្ត កុសុម៉ា, លោក ជា វណ្ណារិទ្ធិ, កញ្ញា ចិត្ត កញ្ចនា, និងអ្នកនាង ចាន់ កែវនិមល ។

ព្រមទាំងមានតារាល្បីៗជាច្រើនដួងទៀត ដែលមិនអាចរៀបរាប់អស់បាន ដែលមើលទៅឃើញថា ទឹកមុខម្នាក់ៗប្រកបដោយភាពសប្បាយរីករាយ និងមានមោទកភាពយ៉ាងខ្លាំង ក្រោយបានទស្សនាវីដេអូចម្រៀងមួយចប់ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment