សូមសរសើរ! ព្រោះតែស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរខ្លាំងពេក ជនជាតិបារាំង២នាក់ នាំគ្នាស្លៀក ព្រមទាំងថតរូប នៅតាមតំបន់ផ្សេងៗក្នុងទឹកដីអង្គរ មើលទៅស្រស់ស្អាតណាស់

កាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ “កាហ្វេវប្បធម៌-សៀមរាប Culture Café” បានបង្ហោះរូបភាពជនជាតិបារាំង២នាក់ ថតរូបស្អាត ក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ ។

ក្រោយពីឃើញបែបនេះ ក៏បានធ្វើឲ្យបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនមានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំង ជាពិសេសនោះមានការកោតសរសើរយ៉ាងខ្លាំងដល់ពួកគាត់ទាំងពីរដែលស្រឡាញ់សំលៀកបំពាក់បែបនេះ។

ហ្វេសប៊ុកដដែលនេះក៏បានបញ្ជាក់ឲ្យដឹងថា៖ “#រូបភាពពីផ្ទះកាហ្វេរវប្បធម៌ បរទេសជនជាតិបារាំងគាត់ស្រលាញ់សំលៀកបំពាក់ប្រពៃណីខ្មែរ ហើយពួកគាត់គាំទ្រ ការផលិតរូបរបស់ក្រុម ថតរូបប្រចាំកាហ្វេវប្បធម៌ផងដែរ។ សូមស្វាគមន៍ដល់ភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងថែររក្សាប្រពៃណី និងការពារវប្បធម៌ របស់យើងទាំងអស់គ្នា។ រូបថតដោយ #ពូបឿន កែដោយសម្រួល @Chea Lim”៕

Related posts

Leave a Comment