អស់ទាស់! វ័យទើប ៩ ឆ្នាំសោះ ម៉ានីកា បង្អួតឡានស៊េរីទំនើប កាន់តែចាប់អារម្មណ៍ទៀតនោះ ពាក់ស្លាកលេខពិសេសផ្ទាល់ខ្លួន

ហ្វេសប៊ុក៖ ទស្សនិកជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយ តារាសម្តែងវ័យក្មេងកុមារី សរពេជ្ញ ម៉ានីកា នោះ ដែលមានវ័យទើប ៩ឆ្នាំទេ តែនាងតូចនេះកំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ជាមួយនឹងទេពកោសល្យសម្តែងក្នុងវិស័យខ្សែភាពយន្តខ្មែរជាច្រើនកន្លមកនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះខ្សែភាពយន្ត ដែលបានរុញច្រើនឲ្យនាងតូចរូបនេះ កាន់តែក្តាប់បានប្រជាប្រិយភាពជាខ្លាំង ពីសំណាក់មហាជនខ្មែរ និងបណ្តាលអ្នកគាំទ្រនោះ គឺមានរឿងដូចជា «នាឡិកាដាស់វិញ្ញាន» និង «អ្នកម៉ាក់វ័យក្មេង» វគ្គ ១ និង វគ្គ ២ ផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មូយវិញទៀត ទោះបីជាមានអាយុតិចក៏ពិតមែនតែកុមារី សរពេជ្ញ ម៉ានីកា មានជំនាញក្នុងការសម្តែងជាច្រើនទម្រង់ នៅលើវិថីសិល្បៈ ក៏ព្រោះតែនាងតូចរូបនេះបានចូលប្រឡូកនៅលើវិស័យសិល្បៈតាំងពីអាយុ ៣ឆ្នាំមកម្ល៉េះ ។ លើសពីនេះទៅទៀត ម៉ានីកា មិនត្រឹមតែជាតារាសម្តែងប៉ុណ្ណោះទេ តែជាតារាស្រីវ័យក្មេងមានដុងសិល្បៈពេញខ្លួនរូបនេះ ក៏អាចរាំរាបំ និងច្រៀងបានថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ តារាសម្តែងវ័យក្មេងរូបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាបណ្តាលអ្នកគាំទ្ររបស់ខ្លួន បានចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងជីវិតឯកជនរបស់នាងតូចផងដែរ ដោយតែងតែឃើញបញ្ចេញរូបភាពលេងស្ទីលតុបតែងខ្លួនថតរូបបង្អួតនៅលើបណ្តាញសង្គម ប្រៀបដូចមនុស្សពេញវ័យយ៉ាងទាក់ទាញ បូករួមទាំងរូបសម្រស់ដ៏ស្រស់ស្អាតគួរឲ្យស្រលាញ់របស់នាងទៀតនោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាន់តែបិសេសទៀតនោះ គេបានឃើញនាងតូចរូបនេះបានបង្ហាញពីជីវិតយ៉ាងហាយសូរទាំងវ័យក្មេង មានឡានទំនើបផ្ទាល់ខ្លួន ដាក់ស្លាកលេខពិសេសឈ្មោះផ្ទាល់ខ្លួន ថែមទៀតផង ៕

សូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment