ទីបំផុត នារី​រង​គ្រោះ ដែលដេកស្លា ប់ យ៉ាង​អាណោចអាធ័មត្រូវបានស្គាល់អត្តសញ្ញាណ​សព ហើយ

ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏នឹងភ្ញាក់ផ្អើលជាខ្លាំងដោយ កាលពី​វេលាម៉ោងប្រមាណជា ៥ល្ងាច ត្រូវ​នឹងថ្ងៃ​ច័ន្ទ​ ទី១៦ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ​នេះ​ មានករណីប្រជាពលរដ្ឋ​បាន​ប្រទះឃើញ​សាកសព​របស់ស្រ្តីម្នាក់​ បានដេកស្លា​ ប់​ផ្កាប់​មុខ​យ៉ាង​អាណោចអាធ័ម​ ដែលហេតុ​ការណ៍​នេះបាន​បង្កឲ្យមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ស្ថិតនៅក្នុងភូមិបឹងរុន ឃុំសំឡូត ស្រុកសំឡូត ខេត្ត​បាត់ដំបង​។ជាក់ស្តែង តាមប្រភពព័ត៌មានពី​ក្រុម​គ្រួសារ​សព​នារី​រង​គ្រោះ​ខាង​លើ​ បានរៀប​រាប់​ឲ្យដឹងថា កាលពីវេលាម៉ោង ១១ព្រឹក​ ក្រោយចេញពីបង្រៀនសិស្ស

នារីរងគ្រោះបានបាត់ខ្លួនមិនឃេីញ​ត្រលប់​មកផ្ទះ​ រហូតលុះដល់វេលាកើតហេតុ ទើបមានប្រជាពលរដ្ឋបានប្រទះឃើញសពនារីរងគ្រោះដេកស្លា​ ប់តែម្តង​ ក៏បាន​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន​។ដោយឡែក ចំពោះ​ករណី​ខាងលើ​ ក្រោយពីចុះមក​ពិនិត្យ​ និងធ្វើកោសល្យវិច័្ចយរួចមក​ សម្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ​បានដាក់ការសន្និដ្ឋាន​ថាសព​នារី​រងគ្រោះស្លា​ ប់ដោយសារតែ​ជា​ករណី​រំលោ ភ​ ហើយពេលនេះ

សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវវែកមុខសញ្ញាជនដៃដល់ ដើម្បីចាប់ខ្លួនយកមកចាត់ការតាមផ្លូវច្បាប់ ។សូមជម្រាបដែរថា​ សពនារីរងគ្រោះមានឈ្មោះ អូន ចន្ថា មានកូន១ មាន​មុខរបរ​ជាគ្រូបង្រៀននៅបឋមសិក្សាភូមិអំពិលលើ និងមានប្ដីឈ្មោះ ណាង មានទីលំនៅភូមិបឹងរុន ឃុំសំឡូត។​ បន្ទាប់​ពី​ធ្វើ​កោសល្យវិច័្ចយរួចមក​​ សមត្ថកិច្ច​ក៏បា​នប្រគល់សាកសព​ជូនដល់​គ្រួសារ​ និងប្តី​ ដេីម្បី​យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី។​ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment