ទឹកចិត្តល្អណាស់! ឃើញក្មេងពីរនាក់ ដើរលក់នំ ចៃដន្យជួប ម៉ែរួយ ក៏បានជួយទិញ ព្រមទាំងបានជួយទិញអ្នកលក់តាមផ្លូវ រួចនិយាយប្រាប់ទៀត ថា….(មានវីដេអូ)

ភ្នំពេញ៖ ជឿជាក់ថាពុកម៉ែបងប្អូនដែលនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ពិតជាបានស្គាល់ច្បាស់ហើយលោកជំទាវឧកញ៉ា ស្រី ណារួម ហៅម៉ែរួយ នោះ ដែលកំពុងជោគជ័យជាខ្លាំងលើមុខជំនួញរបស់ខ្លួន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីមុខជំនួញជោគជ័យគួរឲ្យកត់សម្គល់ មហាជនតែងតែឃើញ ម៉ែរួយ ចូលរួមក្នុងកិច្ចការសង្គមជាច្រើនមិនដែលដាច់នោះដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លុះមកដល់ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញលោកជំទាវឧកញ៉ា ស្រី ណារួម ហៅថា ម៉ែរួយ បានសម្រេចចិត្ត ចូលរោងការតាមប្រពៃណីខ្មែរ ជាមួយបុរសរាងសង្ហាម្នាក់មានឈ្មោះថា តារា សុខនៅ ដែលមើលទៅអ្នកទាំងពិតជាសាកសមគ្នាណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងថ្ងៃសិរីសួស្តីនេះ គេបានឃើញ ម៉ែរួយ ពិតជាស្រស់ស្អាតខ្លាំងណាស់ មើលសឹងតែមិនស្គាល់ ដោយបានធ្វើការតុបតែងខ្លួន និងបានស្លៀកឈុតប្រពៃណីខ្មែរបានយ៉ាងសមសួនបំផុត ក្នុងថ្ងៃមង្គលនេះផងដែរ គេបានឃើញមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ទាំងសងខាង និងក្រុមការងារយ៉ាងច្រើនកុះករ ដោយទឹកមុខសប្បាយរីករាយណាស់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅមនុនេះបន្តិចនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ម៉ែរួយ បានធ្វើឲ្យមហាជនជាច្រើនពេញចិត្តជាខ្លាំង ក្រោយបានឃើញ ម៉ែរួយ ជួយទិញនំ ក្មេងពីរនាក់ដើរលក់តាមផ្លូវ យកទាំងអស់ ព្រមទាំងអាហារតាមផ្លូវមួយចំនួនថែមទៀតផងដែរ ។

ក្នុងនោះផងដែរ ម៉ែរួយ ក៏បានពោលពាក្យមួយឃ្លា បន្ថែមទៀតថា៖ “ចែករំលែកទឹកចិត្តបន្តិចបន្តួចជូនដល់ពូមីងបងប្អូននឹងកូនកូនសិស្សសាលា” ។

ក្រោយឃើញទង្វើរដ៏ល្អមួយនេះភ្លាម ហ្វេនៗ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖

“សាធុ. សាធុ សាធុ, អ្នកម្ដាយ បានបុណ្យច្រើនណាស់ សាធុ សាធុៗ, ឃើញហើយរំភើប មើលម៉ែឡើងចេញទឹកភ្នែក, ស្រឡាញ់ម៉ែរួយចេញពីបេះដូង, ស្រលាញ់ម៉ែណាស់ ល្អទាំង️ទឹកចិត្តក្នុងនិងក្រៅ, ម៉ែចិត្តល្អ, អំពើរល្អរមិនសាបសូន្យឡើយក្មួយស្រី, ម៉ែចិត្តល្អណាស់ស្រលាញ់ម៉ែពេញបេះដូង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ ។

Related posts

Leave a Comment