អីយ៉ា ស្ងាត់ៗ ស្រាប់តែ ភរិយារបស់ អែតមីន ជីងចក់ បានទៅជួបផ្ទាល់ជាមួយ អ្នកស្រី ទ្រី ដាណា បាត់ រំភើបចិត្តខ្លាំពេក ក៏បាននិយាយពាក្យប៉ុន្មានម៉ាត់នេះថា..

ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ អែតមីន ជីងចក់ ដែលជាអ្នកអត្ថាធិប្បាយកីឡាបាល់ទាត់ ដ៏មានប្រជាប្រិយភាពម្នាក់ បានសម្រេចចិត្តចូលរោងការជាមួយនារីដ៏ស្រស់ស្អាត ដែលមានឈ្មោះថា ទ្រិញ ផល្លា ដែលបានរៀបចំកម្មវិធីនៅឯ គេហដ្ឋានលេខ 18-19 H បុរី ឃិត ឈឿន ក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយរៀបការបានមួយថ្ងៃ ស្រាប់តែនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ ភរិយារបស់ អែតមីន ជីងចក់ បានចេញមុខ live និយាយបញ្ជាក់ពីតម្លៃបណ្ណាការ គឺមាន ១១ដុំ និងចិញ្ចៀនការ មានតម្លៃ ៨ម៉ឺន ៨ពាន់ ដុល្លារ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនទាន់អស់ ក្នុងថ្ងៃមង្គលរបស់ អែតមីន ជីងចក់ ស្រាប់តែអ្នកស្រី ទ្រី ដាណា បាន Surprise កាដូដ៏ពិសេសមួយស្រាប់ដល់ អែតមីន ជីងចក់ ទៀត បានធ្វើឲ្យរូបលោក រំភើបចិត្តយ៉ាងខ្លាំង ព្រមទាំងបានពោលពាក្យប៉ុន្មានម៉ាត់ទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“សួស្តី ថ្ងៃនេះពូមានកាដូ Surprise ខ្លាំងមែនទែន ភ្ញាក់ពីដេកមកឃើញកាដូមកដល់ផ្ទះហ្ម៎ង ទែនទែន……ការដូពីបងស្រីសំណព្វចិត្ត ទ្រី ដាណា ចង់ដឹងអត់ថាខាងក្នុងស្អីគេ? ពូក៏អត់ទាន់ដឹងបើកមើលដែរ ឥឡូវយើងបើកមើលទាំងអស់គ្នាសិនថាស្អីគេ បងស្រីខ្ញុំដូចជាចិត្តបានពេកហើយ អូហូមកនេះមកហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្សែកតានេះក្មួយៗ ខ្សែកដែលបងស្រី ទ្រី ដាណា គាត់បានចងដៃពូថ្ងៃមង្គលការពូកាលពីម៉ាម្សិលម៉ាថ្ងៃ ហើយនេះជាទឹកចិត្តដ៏ប្រពៃថ្លៃថ្លា អរគុណដល់បងស្រី ទ្រី ដាណា ដែលបានផ្ញើរកាដូដ៏ស្រស់ស្អាតនេះ ចងដៃខ្ញុំហើយជូនពរដល់បងស្រីជោគជ័យ សុខភាពល្អតរៀងទៅ ហើយជាចុងក្រោយសង្ឃឹមថា នឹងបានធ្វើការងារជាមួយនឹងបងស្រីឆាប់ៗ អរគុណ…” ។

ដោយឡែក នៅមនុនេះបន្តិចនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ ភរិយារបស់ អែតមីន ជីងចក់ បានទៅជួបផ្ទាល់ជាមួយអ្នកស្រី ទ្រី ដាណា បាត់ ដោយក្តីរំភើបសប្បាយរីករាយ ឆ្លៀតពេលនោះ ក៏បាននិយាយពាក្យប៉ុន្មានម៉ាត់ទៀតថា៖ “បងស្រីដ៏ពូកែ” ។ ក្រោយឃើញបែបនេះភ្លាម ស្រាប់តែហ្វេនៗ ចូលទៅខំមិន ថា៖

“កុំពូលមនុស្សស្រី ស្អាតៗហេីយពូកែៗណាស់ Idol, ស្អាតម្យ៉ាងម្នាក់ ពូកែក៏ម្យ៉ាងម្នាក់, អូនបានជួបបងស្រីដូចក្តីប្រថ្នាហេីយ នៅឡេីយតែបងទេ, ពូកែមែន, បងចក់ពូកែជាងបងស្រី ដាណាទៀត” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment