លោក ខេមរៈ​ សិរីមន្ត ពិតជាមានសំណាងណាស់ ដែលបានទៅលេងប្រទេសស្វីស ហើយបានជួបព្រះអង្គមាសមានទម្ងន់៥គីឡូក្រាម ដែលមានអាយុពាន់ឆ្នាំ

បេីនិយាយពី​លោក​ ខេមរៈ​ សិរីមន្ត​ ប្រិយមិត្ត​បាន​ស្គាល់​ច្បាស់​រួច​មកហើយ​​ ដែលលោកគឺជាកំពូលតារា​ចម្រៀង​ម្នាក់​ ដែលទទួលបានភាព​ល្បីល្បាញ​ខ្លាំង​អស់រយៈពេល​ជាច្រើនឆ្នាំមកហើយ​ ហើយ​តារា​ចម្រៀង​រូបនេះក៏កំពុងតែទទួលបានតំណែងជាតារាឈានមុខគេ​ប្រចាំប្រទេសកម្ពុជាផងដែរ​ ចំណែក​នៅពេល​បច្ចុប្បន្ន​នេះ​ លោកគឺជាតារា​ចម្រៀង​ដ៏មាន​ប្រជាប្រិយភាព​​នៅ​ក្នុង​ផលិតកម្ម​ រស្មី​ហង្ស​។

ដោយ​ឡែក​ កាល​ពី​ម្សិលមិញ​នេះ​ លោក​ ខេមរៈ​ សិរីមន្ត​ បានដឹកដៃ​ភរិយា​ជា​ទី​ស្រលាញ់​ធ្វើ​ដំណើរ​កម្សាន្ត​ទៅកាន់ប្រទេសស្វីស​ និងបាន​ទៅលេងនៅលេីភ្នំទឹកកក​ ហេីយ​អ្វី​ដែល​គួរឲ្យ​ចាប់អារម្មណ៍​នោះ​ លោក​ និងភរិយា​ បានបង្ហាញ​នូវ​ចំណង​ស្នេហ៍​យ៉ាង​ស្អិត​រមួត​ ក៏ដូចជា​ភាព​ផ្អែមល្ហែម​ជាច្រើន​ទៅកាន់​មហាជន​ជនទៀតផង។

យ៉ាងណា​មិញ​ នៅ​មុន​នេះ​បន្តិច​ លោក​ ខេមរៈ​ សិរីមន្ត​ បានមានក្តី​រំភើប​រីករាយ​ជាខ្លាំង​ ខណៈដែល​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​ស្វីស​នេះ​ លោកបាន​ជួបព្រះអង្គមាស១អង្គ​ដែលមានទម្ងន់ដល់ទៅ​៥គីឡូក្រាម​ ហេីយ​អ្វី​ដែល​កាន់តែ​អស្ចារ្យ​ទៀត​នោះ​ ព្រះអង្គមាស១អង្គនេះ​ មាន​អាយុកាល​ដល់ទៅ​ពាន់​ឆ្នាំ​ឯណោះ​។

ក្នុង​នោះ​ដែរ​ លោក​ ខេមរៈ​ សិរីមន្ត​ ក៏បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖«ពិតជាមានសំណាងណាស់បាទ មកលេងប្រទេសស្វីសបានជួបព្រះអង្គមាសមានទម្ងន់៥គីឡូក្រាម ដែលមានអាយុពាន់ឆ្នាំ សូមមានសេចក្តីសុខនិងក្តីសប្បាយទាំងអស់គ្នាណាបាទ»។

Related posts

Leave a Comment