ស្អាតកប់ណាស់! អីយ៉ា នៅសុខៗ ស្រាប់តែ ភរិយាលោក កែវ វាសនា តុបតែងខ្លួនមួយឈុតនេះ ស្លៀកពាក់ពណ៌ក្រហមឆ្អិនឆ្អៅ ស្អាតប្លែក ភ្ជាប់ caption គួរឲ្យចាប់អារម្មណ៍ ទៀតថា…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់ច្បាស់ហើយនូវតារាចម្រៀងប្រុសដ៏ល្បីឈ្មោះម្នាក់គឺលោក កែវ វាសនា នោះ រូបលោកគឺជាតារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ ហើយលោកមិនត្រឹមតែមានសម្លេងពិរោះប៉ុណ្ណោះទេ ថែមទាំងមានរូបរាងសង្ហាថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សព្វថ្ងៃនេះ បទចម្រៀងជាច្រើនបទរបស់លោក នៅតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជន និងហ្វេនៗដែលជាអ្នកគាំទ្ររបស់លោក ពិសេសនោះគឺបទមនោសញ្ចេតនា កាន់តែស្ដាប់កាន់តែពិរោះ ទោះបីជាស្ដាប់ច្រើនដងក៏មិនចេះធុញទ្រាន់ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ យើងងាកទៅមើលជីវិតឯកជនរបស់លោកវិញ ដោយរូបលោកតែងតែបង្ហាញនូវភាព ស្និតស្នាលផ្អែមល្ហែម ជាមួយភរិយា និងកូនៗទាំងពីររបស់លោក ជាញឹកញាប់ខ្លាំងបំផុត ដោយពេលខ្លះរូបលោក និងភរិយា នាំកូនៗ ទៅលំហែកាយតាមទីកន្លែងជិតឆ្ងាយ មិនដែលដាច់ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ គេបានឃើញ ភរិយារបស់លោក កែវ វាសនា បានតុបតែងខ្លួនមួយឈុតនេះ ដោយបានស្លៀកពាក់ពណ៌ក្រហមឆ្អិនឆ្អៅ យ៉ាងស្រស់ស្អាត ទាក់ភ្នែកណាស់ ព្រមទាំងដាក់ប៉ុន្មានម៉ាត់នេះ គួរឲ្យចាប់អារម្មណ៍ ទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ទឹកមុខហាក់ដូចកាច់ឆ្នាស់ តែចិត្តចូលចិត្តចែករំលែកជាមួយអ្នកដ៍ទៃ អត់រំលែកតែម្យ៉ាងទេគឺប្តី ចែកអ្វីចែកបានតែរឿងប្តីមួយចែកមិនបានម៉ង នៅផ្ទះក៍ប្តីខ្ញុំនៅក្រៅក៍ប្តីខ្ញុំ ទាន់ Keo Veasna” ។

ក្រោយឃើញរូបភាពប៉ុន្មានសន្លឹក និងសារគួរឲ្យចាប់អារម្មណ៍មួយនេះភ្លាម ស្រាប់តែហ្វេនៗជាច្រើនបាននាំគ្នាចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖ “ទាន់ហើយជំទាវតូច, ឈ្នះ ទៀតហើយ! ព្រះនាងរាជដំណាក់ ខាងក្រោយ, ត្រូវបង ដូចគ្នា នៅផ្ទះក៏ប្តីខ្ញុំ ចេញក្រៅ ក៏ប្តីខ្ញុំ ចែកមិនបានឡើយ, ទាន់, Som copy caption jj ន័យណាស់, ស្អាតប្លែកបង caption ត្រូវម៉ាច់ បង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment