កប់បាត់ មិនដឹងថាអ្នកណាមានសំណាងនោះទេ បើ អ្នកស្រី ទ្រី ដាណា សុទ្ធតែទិញឡាន Ford Ranger XLT ស៊េរីថ្មី ចឹងៗហ្ម៎ង ទុកចាប់រង្វាន់ជូនដល់អតិថិជន រីឯតម្លៃវិញ…

ហ្វេសប៊ុក៖ អ្នកដែលនិយមចូលចិត្តប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន ពិតជាបានស្គាល់ច្បាស់ហើយ អ្នកស្រី ទ្រី ដាណា នោះ ដែលជាម្ចាស់ហាងពេជ្រ និងជាម្ចាស់មុខជំនួញម្នាក់ ដែលកំពុងតែទទួលបានជោគជ័យយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្របពេល ដែលមុខជំនួញកំពុងតែទទួលបានជោគជ័យនោះ អ្នកស្រី ទ្រី ដាណា ក៏ត្រូវបានគេមើលឃើញថា អ្នកស្រីជាមនុស្សមានចិត្តសប្បុរសធម៌ម្នាក់ផងដែរ តាមរយៈទង្វើរដែលអ្នកស្រី បានធ្វើកន្លមកនេះ ជាញឹកញាប់ ដែលើកើតចេញពីចិត្តជ្រះថ្លារបស់អ្នកស្រី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងងាកទៅមើលពីជីវិតផ្ទាល់ខ្លួន របស់អ្នកស្រី ទ្រី ដាណា វិញ គ្រប់គ្នាបានដឹងហើយថា រូបគាត់ចូលចិត្ត ធ្វើខ្លួនបែបសាមញ្ញបំផុត ដោយមានពេលខ្លះអ្នកស្រីជិះឡានទៅលំហែកាយ ខ្លះទៀតញុំាអាហារតាមផ្លូវក៏មានដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ព្រឺតម្តងទៀតហើយ ដោយអ្នកស្រី ទ្រី ដាណា បានបង្ហាញរថយន្តទំនើបមួយគ្រឿង ស៊េរីឆ្នាំ ២០២២ ដែលមានតម្លៃជាង ៤ម៉ឺនដុល្លារ ឯណោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ អ្នកស្រី ទ្រី ដាណា បាននិយាយប្រាប់ទៀតថា៖ “សមាជិកថ្មីចូលទៀតហើយ ហេងហេង Ford Ranger XLT សេរីឆ្នាំ2022 ដាក់ឱ្យកប់ចឹងហ្មង តែមិនមែនទុកជិះខ្លួនឯងទេ ជារង្វាន់សម្រាប់បងប្អូនអតិថិជនអាហារបំប៉នសុខភាពសារាយសមុទ្រ NNP ចាំមើលអ្នកណា មានសំណាងបានរង្វាន់ធំនេះ ឆាប់ៗឡើង ឆាប់បានជិះដើរលេង ក្រៅពីឡាន មានម៉ូតូ ទូរសព្ទ iPhone 12 Pro Max និងរង្វាន់ជាច្រើនទៀត។ ចាំតាមដានស្អែក ម៉ោង៥ល្ងាចណា” ។

ក្រោយឃើញបែបនេះភ្លាម ហ្វេនៗជាច្រើន ដែលជាអ្នគគាំទ្រអ្នកស្រី ទ្រី ដាណា បាននាំគ្នាចូលទៅ ខំមិន បែបនេះថា៖ “សូមចូលរួមហេងហេងផងនាក់បងខ្ញុំគ្មានសំណាងទេ, រំភើបជំនួសម្ចាស់រង្វាន់ណាស់ចែ, ជូនពរអតិថិជនខេត្តសៀមរាបហេងៗ, ខ្ញុំស្រលាញ់ណាស់តែគ្មានវាសនា, ជូនពរខ្លូនខ្នុំត្រូវរង្វាន់នឹងចុះ” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment