ហ្វេនៗ ភ្ញាក់ព្រឺត ក្រោយឃើញ អ្នកនាង ដេត ម៉ាលីណា បង្ហាញនំខេកមួយស្អាតប្លែក ព្រមទាំងពោលពាក្យ យ៉ាងមានន័យទៀតថា….

ហ្វេសប៊ុក៖ ដូចដែលប្រិយមិត្ត និងមហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានដឹងហើយថា កាលពីពេលថ្មីៗកន្លទៅនេះ មានការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គមហ្វេប៊ុក ក្រោយទទួលដំណឹងថា លោក ឌួង ឆាយ និងភរិយា បានសម្រេចចិត្តលែងលះគ្នា ដោយសារតែការរស់នៅមិនចុះសម្រុងនឹងគ្នា ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយបច្ចុប្បន្នេះ អ្នកទាំងពីរនាក់ មានកូន៣នាក់ គឺកូនប្រុសច្បងឈ្មោះ ឌួង គីមវិសាល កូនប្រុសទី២ឈ្មោះ ឌួង ម៉ាណាវីត និង កូនស្រីពៅឈ្មោះ ឌួង រាជនីគុជ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ទោះបីជាមានរឿងរ៉ាវជាមួយអតីតស្វាមី នៅមិនទាន់អាចដោះស្រាយគ្នាចប់យ៉ាងណាក្តី ប៉ុន្តែអ្នកនាង ដេត ម៉ាលីណា នៅតែមើលថែកូនៗទាំង៣នេះបានយ៉ាងល្អ ថែមទាំងឆ្លៀតពេលទំនេរ នាំកូនៗដើរកម្សាន្តលំហែកាយតាមទីកន្លែងរមណីដ្ឋានជិតឆ្ងាយមិនដែលដាច់នោះឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅមនុនេះបន្តិច នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ ស្រាប់តែ អ្នកនាង ដេត ម៉ាលីណា បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីកម្មវិធីតូចមួយសម្រាប់ខ្លួនឯង មាននំខេកមួយយ៉ាងស្អាត ព្រមទាំងមានម៉ូដប្លែកទៀត ព្រមទាំងភ្ជាប់សារមួយយ៉ាងរីករាយ ទៀតថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“Happy Single DMLN 1Y ថ្ងៃនេះ 24.11.2021 គឺជាថ្ងៃដែលខ្ញុំរីករាយបំផុតនៅក្នុងជិវិតហេីយក៏ជាថ្ងៃដែលខ្ញុំរួចផុតពីពិភពដ៏ងងឹត ប៉ុន្តែគឺជាថ្ងៃដែលមានក្តីសុខសំរាប់ជិវិតខ្ញុំបំផុតការឈឺចាប់កន្លងមកគឺជាបទពិសោធន៍សំរាប់ជិវិតបន្តទៅមុខទៀត ដូច្នេះថ្ងៃនេះខ្ញុំសុំពាក្យជូនពរល្អៗពីពូមីងបងប្អូនទាំងអស់គ្នា

ពីព្រោះខ្ញុំមានសេចក្តីសុខដូចសព្វថ្ងៃនេះក៏ដោយសារការគាំទ្ររបស់ពូមីងដែរ រឿងចាស់គឺជាមេរៀនជីវិត ដូច្នេះកុំអេាយជីវិតជួបដានចាស់ ដដែរៗគ្មានថ្ងៃនឹងជួបសុខរៀនទំលាក់ចេាល ហេីយញញឹមជាមួយនឹងអ្វីដែរមានតំលៃសំរាប់យេីងខ្លួនឯងនៅថ្ងៃបន្ទាប់ មែនអត់Team black” ។

ក្រោយឃើញបែបនេះភ្លាម ហ្វេនៗនិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបាននាំគ្នាចូលទៅ ខំមិន ថា៖ “ជូនពរបងជួបតែរឿងល្អៗក្នុងជីវិត, ជូនពរSingle Mumឈ្នះអស់រឿងអាក្រក់ទាំងឡាយ, ជូនពរសុខសប្បាយ, ចែចេះខួបខ្លួនងងទៀត, សូមឲ្យបងសំណាងល្អហើយរឿងអាក្រក់សុំទៅឲ្យឆ្ងាយអស់” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Related posts

Leave a Comment