អុញនោះ! ឯកឧត្តម ហ៊ុន ជា កុំអាងមានលុយនឹងអំណាច សូមមើលរឿងហ្នឹងឡើងវិញ បើវាជាចោរក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែរ

កាលពីម្សិលមិញនេះ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ មានហេតុការបង្កភាពភ្ញាក់ផ្អើលមួយបានកើតឡើង ដោយយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកមួយមានឈ្មោះ Vithourak Sarun ដែលគ្រប់គ្នាបានស្គាល់ថា ជាកូនប្រុសលោក ច័ន្ទ សារុន តំណាងរាស្រ្ដមណ្ឌលខេត្ដតាកែវ បានបង្ហោះវីដេអូមួយ ស្ដីពីបុរសរោគចិត្តម្នាក់ ត្រូវបានគេវៃបែកមុខ បន្ទាប់ពីបានចូលក្នុងបន្ទប់ទឹកស្រីៗលួចមើល ប្រដាប់…របស់ស្រីៗ ពេលដែរពួកគេកំពង់អង្គុយនោមនៅក្នុងបន្ទប់ទឹក ។

ទាក់ទងចំពោះហេតុការណ៍មួយនេះផងដែរ គឺកើតឡើងស្ថិតនៅត្រង់ចំណុច ស្ថានីយប្រេងឥន្ធនៈ PTT នៅវង្វង់មូលស្រីបីគួរស្រូវ ផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ។ ទន្ទឹមនឹងរឿងមួយនេះដែរ លោក Muny Chan ក៏បានធ្វើការលើកឡើងថា៖”ពេលខ្លះការគិតមិនដល់ កំហឹងទល់កំហល់ អាចធ្វើអោយជនល្មើសក្លាយជាជនរងគ្រោះ , ជនរងគ្រោះក្លាយជាជនល្មើស”។

បន្ថែមពីលើនេះ ឯកឧត្ដម ហ៊ុន ជា ក៏បានស៊ែរការបង្ហោះនេះ និងបានបញ្ចេញមតិមួយចំនួន ដែលមានខ្លឹមសារថា៖”នៅចាំបានទេរឿងក្មេងលួចដូង? កុំអាងមានលុយនឹងអំណាច សូមមើលរឿងហ្នឹងឡើងវិញ បើវាជាចោរក៏មិនត្រូវធ្វើដល់ថ្នាក់ហ្នឹងដែរ ប៉ូលីស PM មានតើ”។

Related posts

Leave a Comment