បានបុណ្យច្រើនណាស់! ទីបំផុត ផ្ទះតូចមួយខ្នង របស់ រ៉ូលីន ធ្វើជូនសម្រាប់ម៉ែដោះ បានធ្វើរួចរាល់ហើយ មើលទៅពិតជាស្អាតណាស់ ឃើញភ្លាម ហ្វេនៗ ចូលទៅ ខំមិន ថា…

ហ្វេសប៊ុក៖ ប្រិយមិត្តជាច្រើន និងមហាជនទូទៅ មិនតិចនាក់នោះទេ ពិតជាស្គាល់ច្បាស់ ជាក់ជាមិនខាននូវ តារាពហុជំនាញដ៏ល្បីល្បាញខ្លាំងមួយរូប គឺ លោក ជួប ច័ន្ទកក្កដា ហៅរ៉ូលីន នោះ។ មកទល់ពេលនេះ រ៉ូលីន នៅតែទទួលបានការគាំទ្រយ៉ាងខ្លាំងដដែលពីសំណាក់អ្នកគាំទ្ររបស់ខ្លួន ហើយគេឃើញរូបគាត់តែងតែលេចមុខក្នុងកម្មវិធីនានា មិនដែលដាច់ឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គេចាំបានថា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានឃើញ រ៉ូលីន បានបង្ហោះរូបថតផ្ទះមួយសន្លឹក ព្រមទាំងបានពោលពាក្យមួយឃ្លាទៀតថា៖ “មិនចូលចិត្តប្រគួតប្រជែងនរណា ចូលចិត្តរស់សាមញ្ញ មានផ្ទះតូចមួយ មុខរបរតូចមួយ ជីវិតមានន័យ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួយ៉ាង នៅមុននេះបន្តិចនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ បានរើសវេលាល្អនិមន្តព្រះសង្ឃ ដើម្បីសូត្រមន្តប្រោសព្រំឡើងផ្ទះថ្មី ព្រមទាំងបញ្ជាក់បន្ថែមទៀតថា៖ “ថ្ងៃនេះសូត្រមន្តយកវេលាល្អ បំពេញសេចក្តីប្រាថ្នាអោយម៉ែដោះផ្ទះតូចច្រឡឹងមួយខ្នង ( កុំសួររឿងតង់ក្នុងបន្ទប់ព្រោះផ្ទះអត់ទាន់មានគ្រែនិងអីវ៉ាន់អីទេនៅដេគរ័ថែមទៀត)” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញបែបនេះភ្លាម ស្រាប់តែហ្វេនៗជាច្រើនបានសម្តែងអារម្មណ៍រំភើបជំនួស ព្រមទាំងបានចូលទៅ ខំមិន ឡើងព្រោងព្រាត ថា៖ “Heng Heng Bong, ជូនពរសំណាងល្អក្នុងជីវិតនឹងម៉ែដោះមានសុខភាពល្អជាម្លប់រហូតដល់កូនស្រីតូចច្រឡឹង, ហេងហេងបង, ធ្វើល្អបុណ្យតាមជួយ, បានបុណ្យណាស់បង ជូនពរបងសំណាងល្អបងនប់,

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សុខសប្បាយហេងៗអូន, បានសុខហើយសប្បាយហេងៗណាអូន, បានបុណ្យច្រើនណាស់បង, រំភើបជំនួសម៉ែដោះ, ជូនពរផ្ទះថ្មីហេងៗនិងជូនពរម៉ែសាតអោយមានសុខភាពល្អនិងអាយុវែង” ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment