ពីអ្នកសម្រួលចរាចរណ៍ លោក K01 ប្រែក្លាយខ្លួនសឹងជាសេដ្ឋី ត្រឹមរយៈពេល២ឆ្នាំ ចុងក្រោយមកនេះ ក្តាប់ក្រុមហ៊ុនដល់ទៅ ២៥ សល់លុយ និងទ្រព្យសម្បត្តិ រាប់ត្រួសៗមានចំនួនទៅដល់….(មានវីដេអូ)

ហ្វេសប៊ុក៖ មហាជនជាច្រើនមិនតិចនាក់នោះទេ ពិតជាបានស្គាល់យ៉ាងច្បាស់ហើយ លោក ឃឿន សុឡា ហៅ K01 នោះ ដែលកន្លងមកនេះរូបលោកមានប្រវត្តិស៊ូ ក្រលំបាក តែងតែមានវត្តមានជួយសម្រួលចរាចរណ៍ និងតែងធ្វើការណែនាំទៅដល់អ្នកជិះបញ្ជ្រាសខុសផ្លូវ នៅតាមតំបន់មួយចំនួន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយបាត់មុខអស់មួយរយៈពេលមកនេះ ស្រាប់តែនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ លោក K01 បានចេញមុខមករៀបរាប់ដំណើរជីវិត និងទម្លាយទ្រព្យសម្បត្តិតម្តល់របស់ខ្លួនត្រួស ក្នុងបទសម្ភាសជាមួយនឹងលោក អ៊ឺម ជីវ៉ា ឲ្យបានដឹងថា បច្ចុប្បន្នរូបលោកមានក្រុមហ៊ុនកាន់កាប់នៅក្នុងដៃចំនួន ២៥ ដែលក្រុមហ៊ុនទាំងនោះ មានទាំងផ្នែកអនឡាញ និងផ្នែកអចលនទ្រព្យ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ លោក K01 បានបន្តនិយាយប្រាប់បន្ថែមទៀតថា ទាក់ទងជាមួយនឹងលុយកាក់ ឬទ្រព្យសម្បត្តិដែលរូបលោកមានរាល់ថ្ងៃនៅធនាគារ គឺមានប្រមាណជាង ៤ ទៅ ៥ លានដុល្លារ ព្រមទាំងមានទ្រព្យសម្បត្តិរបស់លោកជាច្រើនទៀត ទាំងដីដែលលោកបានទិញ ទាំងវីឡារបស់លោក ទាំងឡាន និងដីរីសតរបស់លោកថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក K01 បានបន្តទៀតថា រូបលោកភាគច្រើនចូលចិត្តទិញដី ដោយសារលោកជាអ្នករកស៊ីវិស័យដី ដូច្នេះហើយ បើដីណាធូរថ្លៃលោកតែងតែទិញដីទុក ដែលសរុបត្រួសៗជាមួយទ្រព្យផ្ទាល់ខ្លួនខាងលើនេះ គឺប្រមាណជាង ៥លានដុល្លារ ដែលរលោករកបានក្នុងរយៈពេល ២ ឆ្នាំចុងក្រោមកនេះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ។

Related posts

Leave a Comment