មិនធម្មតា! តារាសម្តែងអ្នកនាងឈួន សុវណ្ណឆៃ តុបតែយ៉ាងប្លែក ជាមួយនឹងឈុតគ្រឿងអលង្ការខ្សែក្រវ៉ាត់ និង កាបូប សុទ្ធតែជា

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តជាច្រើនបានស្គាល់ច្បាស់ហើយ តារាសម្តែងស្រីជើងចាស់ដ៏មានប្រជាប្រិយភាព អ្នកនាងឈួន សុវណ្ណឆៃ បើទោះជាសព្វថ្ងៃនេះតារាស្រីរូបនេះមានវ័យកាន់តែច្រើនមែន ប៉ុន្តែសម្រស់ហាក់មិនប្រែប្រួលសោះនៅតែស្អាត ធ្វើអោយមហាជនស្ញើចសរសើរគ្រប់ៗគ្នា មិនត្រឹមតែប៉ុណ្ណោះ រាល់ពេលចូលរួមកម្មវិធីម្តងៗ តារាស្រីរូបនេះតែងតែ តែងខ្លួនយ៉ាងស្រស់ស្អាតប្លែកភ្នែកជានិច្ច មើលទៅមើលមិនជាន់គ្នានោះទេ រីឯសម្រស់កាន់តែលេចធ្លោខ្លាំង។ យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នាងក៏បានធ្វើការតែងខ្លួន ក្នុង ឈុត ប្រពៃណីយ៉ាងសមសួន

ក៏ប៉ុន្តែអ្នកគាំទ្រនាំគ្នាបើកភ្នែកធំៗ ក្រោយឃើញនាងបានតុបតែយ៉ាងប្លែក ជាមួយនឹងឈុតគ្រឿងអលង្ការមាស ​ដែលមានតម្លៃថ្លៃ ដូចជាខ្សែក្រវ៉ាត់ និងកាបូបជាដើម។ក្រោយពីបានឃើញការតែងខ្លួនរបស់នាង បានធ្វើឲ្យហ្វេនជាច្រើនពិតជាសរសើរដល់នាងខ្លាំង ដែលមិននាងហ៊ានបង្ហាញរបស់មានតម្លៃ ពាក់លើខ្លួនយ៉ាងច្រើន ដើរចូលរួមកម្មវិធីបែបនេះ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment