អីយ៉ា! ផ្តើមចេញពី Bro and Sis បងអាយុ២៨ អូនអាយុ ៣២ សារភាពស្នេហ៍២ដងតែមិនបានសម្រេចតស៊ូ Take care បងស្រីរហូតទន់ចិត្ត

ប្រិយមិត្ត​ជឿ​លើនិស្ស័យទេ​? ពេលខ្លះ​មនុស្ស២នាក់មិនដែលស្គាល់គ្នាសោះ​ បែរជាអាចក្លាយជាប្តីប្រពន្ធនឹងអាចរួមរស់នៅជាមួយគ្នាដល់ចាស់សក់ស្កូវផងដែរ​ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​ រាប់​អានគ្នាដូចជាបងប្អូន​ យូរ​ៗទៅក៏មានចិត្តស្រលាញ់​ នឹងឈានដល់រៀបការ​ជាមួយ​គ្នា​ តើវាជារឿងដែល​ចៃដន្យ​ឬ?ជាក់ស្តែង​ គូស្នេហ៍​មួយ​គូ​នេះ​ ដំបូង​ឡើយ​រាប់​អាន​គ្នា​ដូច​ជា​បងប្អូនគ្នាយ៉ាងចឹង​ មេីលថែគ្នាទៅវិញទៅមក​ ខាងប្រុស​មាន​អាយុ​២៨ឆ្នាំ​ និងខាងស្រីមាន​អាយុ​៣២ឆ្នាំ​ យូរ​ៗក៏មាន​ចិត្ត​ស្រលាញ់គ្នា​ ដោយខាងប្រុសបានសារភាព​ស្នេហ៍​ដល់ទៅ៣លេីក​ ទេីប​ខាងស្រី​យល់ព្រម​ នេះបេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេកឈ្មោះ​ ND HDstudio II បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​

៖«ពី Bro and Sis ខាងប្រុស28 ខាងស្រី32 រាប់អានដូចបងប្អូន ខាងប្រុស Take Care យូរៗក៏មានចិត្តស្រលាញ់ជាមួយខាងស្រី​ សារភាពលើកទី១មិនព្រម ទី២មិនព្រមខាងស្រីនឹកឃេីញចិត្តនឹងអាណិត នឹងមានចិត្តស្រលាញ់ខ្លះៗ ដែលតែងតែ​ Take Care​ សារភាពលើកទី៣ក៏យល់ព្រម ទីបំផុតក៏មានថ្ងៃនេះ»។សូមជម្រាបថា​ អាយុ​គ្រាន់​តែជា​តួលេខ​តែ​ប៉ុណ្ណោះ​ ដូច្នេះ​ហើយ​ បេីសិន​ជាអ្នក​មានចិត្តសោះ​ត្រង់​ ចេះយល់ចិត្ត​គ្នា

នា​ និងមានក្តី​ស្រលាញ់ពិតប្រាកដ​ចំពោះ​គ្នា​ហេីយនោះ​ សូមកុំ​រារែក​ក្នុង​ការ​សម្រេចចិត្ត​ ព្រោះ​ក្តី​ស្រលាញ់​មិនគិតពី​ភេទ​ និង​អាយុនោះទេ​ សំខាន់​គឺការរួមរស់នៅជាមួយគ្នាមានសេចក្តីសុខ​ និង​ទទួល​បាន​នូវ​សុភមង្គល​យ៉ាង​ពិតប្រាកដ​នោះ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment