ព្រោះតែក្តីស្រលាញ់និងចូលចិត្ត សុខចិត្តអង្គុយមុខផ្ទះចាំ កញ្ញា សុខ ពិសី ដើម្បី…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែរប្រិមិត្តបានជ្រាបរួចមកហើយថា កញ្ញា សុខ ពិសី គឺជាតារាចម្រៀងដ៏ល្បី និងមានប្រជាប្រិយភាពខ្លាំងមួយរូប ក្នុងផលិតកម្មសាន់ដេ។ រួមជាមួយបទចម្រៀងជាច្រើនរបស់តារារូបស្រស់នេះ នៅតែដក់ជាប់អារម្មណ៍អ្នកស្ដាប់ មិនចេះធុញទ្រាន់ និងជិនណាយ មកទល់បពេលនេះ ដែលមានដូចជាបទ” នឹកតែមិនអាចជួប”, “នឹកបងស្ទើរដាច់ខ្យល់”, “ចង់ទៅកន្លែងមួយដែលគ្មានមនុស្សនៅ”, “ហេតុអី្វយកអូនលេងសើច”, “ដើរចេញដេីម្បីសេរីភាពបង” ព្រមទាំងនៅមានបទពីរោះៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។

ព្រោះតែក្តីស្រលាញ់និងចូលចិត្ត អ្នកគាំទ្រ សុខ ពិសី បានយកនំខួបកំណើតមកអង្គុយមុខផ្ទះចាំ Suprise តារារូបនេះ។ រួមជាមួយគ្នានេះផងដែរ កញ្ញា សុខ ពិសី ក៏បានភ្ជាប់សារខ្លីមួយឲ្យដឹងថា៖“អាណិតមែនទែន យប់មិញមិនដឹងចាំតាំងពីពេលណា ព្រោះខ្ញុំទើបតែមកពីថតស្រាប់តែឃើញគាត់អង្គុយមុខផ្ទះចាំ surprise cake សំខាន់គាត់មកពីតាខ្មៅ មិនទាន់ដល់ថ្ងៃតែរំភើបខ្លាំង អរគុណណាកូនសំរាប់គ្រប់យ៉ាង”។

មួយវិញទៀត ក៏មាន Fan ៗ ជាច្រើនទៀត ក៏បានយកនំខួបកំណើត ទៅ surprise សុខ ពិសី ផងដែរ ប្រកបដោយភាពស្និតស្នាល ហាក់ដូចជាក្រុមគ្រួសារតែមួយអញ្ចឹង៕

Related posts

Leave a Comment