ប្រិយមិត្ដជាច្រេីនក្នុងបណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាបានជ្រាបរួចមកហើយ ចំពោះព្រះអង្គម្ចាស់ក្សត្រី ជេន ណា ដែលទ្រង់គឺជា តារាវ័យក្មេងមួយរូប ជាប់សែស្រឡាយរាជវង្ស ដោយមានទេពកោសល្យ ខាងផ្នែកតន្រ្ដី ព្រមទាំងអាចច្រៀងចម្រៀងជាភាសាខ្មែរ បានយ៉ាងពិរោះ ហើយថែមទាំងចេះច្រៀងជាភាសាបរទេសដូចជា បារាំង ចិន ថៃ បានយ៉ាងល្អ ដែលមួយរយៈពេលចុងក្រោយនេះ ទ្រង់ទទួលបានការចាប់អារម្មណ៏ជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ចំពោះសមត្ថភាពច្រៀងរបស់ទ្រង់។
ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រះអង្គម្ចាស់ក្សត្រី ជេន ណា ទ្រង់បានមានវត្តមានយាងអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសនៅក្នុងកម្មវិធីតន្រ្តីសប្បុរសធម៌លើកទី៧ សាលាតិចណូ នេះបេីយោងតាមការបញ្ជាក់ពីគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ទ្រង់ និងបានមានព្រះរាជបន្ទូលរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖
«Jenna Norodom Behind The Scenes at Techno School performing and visiting vendor booths បកប្រែជាភាសាខ្មែរ មានន័យថា៖ ទិដ្ឋភាពនៅពីក្រោយឆាករបស់ ព្រះអង្គម្ចាស់ក្សត្រី ជេន ណា ជាមួយនឹងការសម្តែងនៅឯសាលាតិចណូ និងការយាងទស្សនាស្តង់លក់ឥវ៉ាន់»។
ចំពោះទិដ្ឋភាពក្នុងឃ្លីបវីដេអូនេះដែរ សិស្ស និស្សិត ជាច្រើន បានសម្តែងនូវក្តីរំភើបរីករាយជាខ្លាំងជាមួយការយាងអញ្ជើញចូលរួមយ៉ាងខ្ពង់ខ្ពស់ពីសំណាក់ ព្រះអង្គម្ចាស់ក្សត្រី ជេន ណា ដោយក្នុងនោះ ទ្រង់ក៏បានរាំ និងបង្ហើរសំនៀងជាមួយកាយវិការយ៉ាយល្វន់ល្វន់ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីមហាជនថែមទៀតផង។ ដេីម្បីជ្រាបច្បាស់ សូមប្រិយមិត្តរីករាយទស្សនាដូចតទៅ។