បេីនិយាយពីលោក ខេមរៈ សិរីមន្ត ប្រិយមិត្តបានស្គាល់ច្បាស់រួចមកហើយ ដែលលោកគឺជាកំពូលតារាចម្រៀងម្នាក់ ដែលទទួលបានភាពល្បីល្បាញខ្លាំងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយតារាចម្រៀងរូបនេះក៏កំពុងតែទទួលបានតំណែងជាតារាឈានមុខគេប្រចាំប្រទេសកម្ពុជាផងដែរ ចំណែកនៅពេលបច្ចុប្បន្ននេះ លោកគឺជាតារាចម្រៀងដ៏មានប្រជាប្រិយភាពនៅក្នុងផលិតកម្ម រស្មីហង្ស។
ដោយឡែក អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងធ្វើឲ្យមហាជនជាច្រើន ជាពិសេសអ្នកដែលតែងតែគាំទ្រចំពោះតារារូបនេះ មានការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងនោះ ដោយកាលពីថ្មីៗនេះ តារាចម្រៀងរូបនេះបានទម្លាយនូវមន្ទិលសង្ស័យពាក់ព័ន្ធនឹងជីវិតគ្រួសាររបស់លោក ដោយលោកបានបង្ហាញនូវមុខមាត់ប្រពន្ធកូនជាសាធារណៈ ដើម្បីឲ្យមហាជនជាច្រើនបានឃើញផងដែរ។
ក្រោយពីបានទម្លាយនូវទំនាក់ទំនងប្រពន្ធកូនជាសាធារណៈរួចមក តារាចម្រៀងរូបនេះនិងភរិយា តែងតែបានបង្ហាញនូវចំណងស្នេហ៍យ៉ាងស្អិតរមួត ក៏ដូចជាភាពផ្អែមល្ហែមជាច្រើនទៅកាន់មហាជនជន ដូចជាដំណើរកម្សាន្តរួមគ្នាទាំងក្នុង និងក្រៅប្រទេស ដែលមេីលទៅអ្នកទាំង២រូប កំពុងតែទទួលបាននូវសុភមង្គលដ៏ពិតប្រាកដមួយផងដែរ។
ជាក់ស្ដែង នៅថ្ងៃនេះដែរ លោក ខេមរៈ សិរីមន្ត បានដឹកដៃភរិយាជាទីស្រលាញ់ធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសស្វីស និងបានមានការលើកឡើងយ៉ាងដូច្នេះថា៖«មកស្វីសដើម្បីស្វីតជាមួយភរិយាហ្នឹងណាបងប្អូន»។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពទាំងស្រុងរបស់អ្នកទាំងពីរលេីទឹកដីប្រទេសស្វីសដូចតទៅ។