គួរឲ្យអាណិតខ្លាំងណាស់ កូនគេកូនយើង! បងប្អូន៧នាក់ ម្តាយស្លា​ ប់ចោល នៅឪពុក ដើររើសអេតចាយទាំងអស់គ្នា​ ដោយ​១ថ្ងៃរកប្រាក់បានត្រឹមតែចំនួន​…(មានវីដេអូ)

ជីវភាព​ក្រីក្រ​ នៅតែជា​ចំណោតបញ្ហាមួយ​ដែលប្រទេស​ កម្ពុជា​នៅតែកើតមាន បេីទោះបីជារាជរដ្ឋាភិបាល​កំពុងតែ​ស្វះស្វែង​ក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាងណាក្ដី​ ក៏ភាព​ក្រីក្រ​នេះ​ នៅតែបន្តកេីតមាន​ ជាពិសេស​ចំពោះ​មនុស្ស​ចាស់​ជរានៅតាម​បណ្តាល​ខេត្ត​ និងនៅតាមតំបន់​ដាច់ស្រយាល​ជាដេីមនោះ។

ដោយឡែក​ ក្មេង​ៗប្រុសស្រីចំនួន៣នាក់ដែលជា​បងប្អូន​បង្កើត​ ដោយសារ​តែ​ជីវភាព​គ្រួសារ​មាន​ការ​ខ្វះខាត​ខ្លាំង​ ក៏បាននាំគ្នាដេីររេីស​អេតចាយ​ ដែលមេីលទៅ​ពិត​ជា​គួរឲ្យ​អាណិត​អាសូរ​ខ្លាំង​ណាស់ មិនគួរ​ណានៅក្មេងបែបនេះ គួរណាស់តែ​ទទួល​បាន​នូវការ​អប់រំ​រៀនសូត្រ​ តែបែរជា​មក​រេីសអេតចាយ​ទៅវិញ​។

ជាមួយ​គ្នា​នេះ​ដែរ​ លោក​ K01 ក៏បានមាន​ការ​រៀប​រាប់​ដែរ​ថា​៖​ «កូនគេកូនយើង បងប្អូន៧នាក់ ម្តាយស្លា​ ប់ចោល នៅឪពុក ដើររើសអេតចាយទាំងអស់គ្នា»។ បេីតាម​សម្តី​រៀប​រាប់​ពីប្អូនប្រុសក្នុង​វីដេអូ​នេះ​បាន​រៀប​រាប់​ឲ្យ​ដឹង​ថា​ ក្នុង​មួយថ្ងៃ​ ពួកគេ​ទាំងអស់គ្នាអាចរកប្រាក់បានចំនួន​ ២មុឺន​រៀល​ ក្នុង​នោះ​ដែរ​ លោក​ K01 ក៏មាន​បំណង​នឹង​ស្វែងរក​ថវិកា​ពី​សប្បុរសជន​ជួយដល់ពួកគេផងដែរ។

ដោយមាន​ក្តី​អាណិត​អាសូរ​ជាពន់ពេក​ និងមេីលឃេីញពី​ទុក្ខ​លំបាក​របស់​ក្មេងៗ​ទាំង​៣រូបនេះ​ លោក​ K01 ចាងហ្វាង​សារព័ត៌មាន​ Satawath Fc 20​ ដែលកំពុង​តែធ្វើ​ដំណើរ​នៅតាម​ផ្លូវ​បានប្រទះឃេីញ​ ក៏បាន​ឈប់ឡាន​ធ្វើការ​សម្ភាសន៍​ និងថែម​ទាំង​បាន​ជួយជា​ថវិកា​បន្តិច​បន្តួច​ជូនដល់​ពួកគេទៀតផង​ ពិតជា​គួរ​ឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។

Related posts

Leave a Comment