កាលពីកន្លះខែមុននេះ នៅលេីបណ្ដាញសង្គមហ្វេសប៊ុកទាំងមូលបានមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីកំពូលតារាចម្រៀងស្រីដ៏ល្បីឈ្មោះក្នុងផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះពីរូបភាពជាច្រើនសន្លឹកចំពោះវត្តមានសមាជិកថ្មីកូនប្រុសជាទីស្រលាញ់របស់ខ្លួន អមជាមួយស្នាមញញឹមយ៉ាងរីករាយនោះ។
គួររំលឹកដែរថា អ្នកនាង ឱក សុគន្ធកញ្ញា សម្រាលបានកូនប្រុសម្នាក់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ នៅមន្ទីរពេទ្យដ៏ល្បីមួយ ទំនេីប និងឈានមុខគេបំផុតក្នុងប្រទេសថៃ ដែលមានឈ្មោះថា Bumrungrad ។ ទន្ទឹមនឹងនេះដែរ ក៏មានវត្តមានសិល្បករល្បីៗជាច្រើនរូប ដែលជាមិត្តរួមទ្រនំ បានទៅសួរសុខទុក្ខអ្នកនាង ឱក សុគន្ធកញ្ញា ដល់មន្ទីរពេទ្យប្រទេសថៃទៀតផង។
យ៉ាងណាមិញ ក្រោយពីបានសម្រាកព្យាបាល និងសម្រាលបានកូនប្រុសជាទីស្រលាញ់ដោយសុវត្ថិភាព អស់មួយរយៈពេលមកនោះ ក្រុមគ្រូពេទ្យប្រទេសថៃ ក៏បានអនុញ្ញាតឲ្យអ្នកនាង ឱក សុគន្ធកញ្ញា និងកូនប្រុស អាចត្រលប់ទៅផ្ទះវិញបានហេីយ ដែលនេះពិតជាដំណឹងដ៏រីករាយមួយសម្រាប់គ្រួសារដ៏មានសុភមង្គលមួយនេះ។
ជាក់ស្តែងនៅមនុនេះបន្តិច នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ គេបានប្រទះឃើញលោក ឆន សុវណ្ណារាជ ដែលជាតារាចម្រៀងប្រុសដ៏ល្បី បានទៅសួរសុខទុក្ខអ្នកនាង ឱក សុគន្ធកញ្ញា ដល់គេហដ្ឋាន ហើយក្នុងនោះដែរ លោក ក៏បានបង្ហោះរូបភាពរួមទាំងសារជូនពរថា៖ “Yeah..ថ្ងៃនេះបានមកមើលក្មួយប្រុសCharlieហើយ ប៉ុន្តែដល់ម៉ោងគេងបាត់ ស្តាយណាស់អត់បានបីសោះ មើលមុខគេហរ គួរអោយស្អប់😍😘😍 សូមអោយសុខភាពល្អនឹងសំណាងល្អរហូតណាកូន😘😍😘 #Charlie#LKbaby”