ថៃ៖ ដូចប្រិយមិត្តជាច្រើនបានដឹងហើយថា តារាសម្តែងថៃប្រុសដ៏មានប្រជាប្រិយភាព លោកPor បានលាចោលប្រពន្ធកូន ឲ្យនៅកំព្រា និងភរិយាជាស្រ្តីមេម៉ាយ ក្រោយលោកបានទទួលមរណៈភាព អស់ពេលជាច្រើនឆ្នាំមកនេះ។
មកទល់នឹងពេលនេះ រយៈពេលជិត៤ឆ្នាំមកហើយ ដែលកូនស្រីរបស់លោករស់នោដោយគ្មានឪពុក ក៏ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កូនស្រីរបស់តារាប្រុសរូបនេះមានដុង ឈាមជ័រជាអ្នកសិល្បៈមិនខុសពីឪពុកនោះទេ ស្របពេលដែលបច្ចុប្បន្ននាងតែងតែបង្ហាញនូវទេពកោសល្យជាច្រើនគួរឲ្យចាប់អារម្មណ៍។
មិនត្រឹមតែប៉ុណ្នោះ រូបរាងមុខមាត់របស់កូនតូចរបស់លោក ក៏កាន់តែធំឡើងដែល ខណៈពេលដែលមុខមាត់ស្រស់ស្អាតខ្លាំងឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យហ្វេនៗជាច្រើននាំគ្នាសរសើរគ្រប់គ្នា។
រាល់រូបភាពជាច្រើនរបស់កូនស្រីលោក បានធ្វើឲ្យអ្នកគាំទ្រមើលមិនដាក់ភ្នែក ព្រោះក្មេងតូចម្នាក់នេះ មានទាំងសមត្ថភាពល្អ ធំឡើងសម្រស់ក៏កាន់តែស្អាតខ្លាំងដែរ៕