លោកហេង ឡុង៖ ដោយសារតែជួយសម្របសម្រួលជនរងគ្រោះ មិនចង់ទៅប្រជុំយឺតខ្លាចខកណា់តការងារ សុខចិត្តជិះ Pass App ទៅប្រជុំស្រាប់តែភ្លែច…

បើយោងតាមគណនីហ្វេសប៊ុក លោក ហេង ឡុង គឺជាប្រធានសមាគមសិល្បៈ លោកបានបង្ហោះសារយ៉ាងខ្លី ដោយលោកបានភ្លេច ipad នៅលើpass app ដោយនៅក្នុង ipad នោះ មានឯកសារជាច្រើន។ នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា “ម្សិលមិញដោយសារតែជួយសម្របសម្រួលជនរងគ្រោះ មិនចង់ទៅប្រជុំយឺតខ្លាចខកណាត់ការងារ សុខចិត្តជិះpass app ទៅប្រជុំ ប៉ុន្តែអកុសលបានភ្លេច ipad នៅលើpass app នោះ។

ដោយមានឯកសារសំខាន់ៗនៅក្នុងនោះច្រើន ។ សុំបងម្ចាស់pass app មេត្តាជួយប្រគល់ជូនខ្ញុំវិញផង ខ្ញុំនឹងមានជូនជាសាគុណ។ ហើយបើយកទៅលក់ ក៏ប្រើអត់បានដែរ ដោយសារជាប់ icloud ហើយ យើងអាចចុចបិទកំទេចចោលឯកសារពីទូរសព្ទដៃយើងបាន។ សំណូមពរហាងដែលទិញរបស់ចោរកម្មទាំងអស់ មិនគួរបន្តទៀតទេ ជាវប្បធម៌ជំរុញឲ្យមានចោរកម្មនៅក្នុងប្រទេសកាន់តែច្រើន។គួររៀនធ្វើបុណ្យខ្លះ ជាគំរូល្អដល់អ្នកដទៃ សូមទំនាក់ទំនងមកលេខទូរស័ព្ទ 095 777 888″។

Related posts

Leave a Comment