សូមជួយស៊ែរម្នាក់មួយផង! វេជ្ជ.ហ៊ាង រតនា ថ្ងៃនេះជួបក្មេងប្រ​កា​ច់ដោយសារក្តៅខ្លួន៤នាក់ (២នាក់ក្តៅព្រោះគ្រុនឈាម ២នាក់ទៀតរលាកបំពង់ក) ខ្ញុំចង់ចែករំលែកពីចំណេះដឹង និងពីកំហុសឆ្គង របស់ប្រជាពលរដ្ឋខ្មែរបន្តិច

នៅមុននេះបន្តិច នាថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញហ្វេសប៊ុករបស់ វេជ្ជ.ហ៊ាង រតនា បានធ្វើការចែករំលែកចំណេះដឹងមួយទៀតហើយ ដោយលោកបានបញ្ជាក់ឲ្យដឹងថា៖ “»ថ្ងៃនេះជួបក្មេងប្រ​កា​ច់ដោយសារក្តៅខ្លួន៤នាក់ (២នាក់ក្តៅព្រោះគ្រុនឈាម ២នាក់ទៀតរលាកបំពង់ក) ខ្ញុំចង់ចែករំលែកពីចំណេះដឹង និងពីកំហុសឆ្គងរបស់ប្រជាពលរដ្ឋខ្មែរបន្តិច។

»ថ្វីត្បិតតែការប្រកាច់ដោយសារក្តៅខ្លួនពេលជាទៅវិញមានជាង៩៥ភាគរយនៃកុមារមិនមានផលប៉ះពាល់ដល់ខួរក្បាល បញ្ញា និងស្មារតីទៅថ្ងៃមុខក៏ពិតមែន តែក៏មិនគួរអោយក្មេងក្តៅដល់ប្រ​កា​ច់ដែរ ការប្រកាច់ដោយសារក្តៅខ្លួនភាគច្រើនបំផុតមកពីកង្វះចំណេះដឹងនៃឪពុកម្តាយណឹងម៉ង។

»ជាទូទៅកំដៅធម្មតានៃមនុស្សទាំងក្មេង និងចាស់គឺចន្លោះ ៣៦ អង្សារសេ ទៅ ៣៧.៣ អង្សារសេ ចំណែកការក្តៅខ្លួនដល់ប្រ​កា​ច់របស់កូនក្មេងគឺចាប់ពី ៣៨.៥ អស្សារសេ (ទៅតាមក្មេង ក្មេងកាន់តែតូចកាន់តែងាយប្រកាច់។

»ជាធម្មតាអោយតែមានក្តៅខ្លួន គឺមានភាពរងាមកជាមួយហើយ ចឹងពេលកូនស្រែករងាឪពុកម្តាយតាំងទាញភួយរឺកន្សែងមកដណ្តប់អោយកូន អ្នកខ្លះចាប់កូនកោសខ្យល់ សុទ្ធតែជាហេតុធ្វើអោយកំដៅកូនកាន់តែក្តៅឡើងខ្លាំង។

»ពេលក្តៅខ្លួនគឺយើងត្រូវការធ្វើអោយខ្លួនត្រជាក់ ដោយ ជូតខ្លួននឹងកន្សែងសើម រឺងូតទឹក (ខ្មែរយើងខ្លះមិនហ៊ានជូតខ្លួនរឺងូតទឹកទេខ្លាចទឹកចូលសួត មិនដឹងគាត់ចេះពីណាទេ ហើយមិនឆ្ងល់សួរគេទេថាវាចូលសួតតាមណា) ត្រូវពាក់អាវស្តើងៗ រឺដោះតែម្តងកាន់តែល្អ ដាក់អោយត្រូវកង្ហារ រឺម៉ាសុីនត្រជាក់ (ត្រូវអោយកូនទ្រាំរងា ពេលត្រជាក់ខ្លួនវិញនឹងបាត់រងារហើយ)។

»អោយលេបថ្នាំ(រឺស៊ុលតាមបាតបើលេបមិនកើត) (over the counter drug បានន័យថាថ្នាំដែលអោយលេបដោយគ្មានវេជ្ជបញ្ជាបាន) ប៉ារ៉ាសេតាម៉ុល ១០ទៅ១៥មីលីក្រាមក្នុង១គីឡូក្រាម៦ម៉ោងលេបបានម្តង (ឧទាហរណ៍កូនទំងន់ ១០គីឡូ អោយលេប ១៥០មីលីក្រាមម្តង) រួចហើយបន្តរជូតខ្លួនរឺងូតទឹករហូតដល់ត្រជាក់ខ្លួន។ រួចហើយត្រូវយកទៅជួបវេជ្ជបណ្ឌិត បើយប់អ្នកអាចចាំភ្លឺបានដោយប្រើវិធីបញ្ចុះកំដៅខាងលើ។ »បញ្ជាក់ក្នុងផ្ទះគួរមាន ទែម៉ូម៉ែត្រវាស់កំដៅ និងថ្នាំបញ្ចុះកំដៅទុកប្រើពេលចាំបាច់៕ Dr. HEANG ROTTANA”៕

Related posts

Leave a Comment