ខេត្តសៀមរាប៖ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បានសាងសង់ ថែទាំផ្លូវខួប និងថែទាំផ្លូវជាប្រចាំចំនួន ៤ខ្សែ

បើយោងតាមផេកផ្លូវការរបស់ រដ្ឋបាលខេត្តសៀមរាប បានបង្ហោះសារថា “ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានសាងសង់ ថែទាំផ្លូវខួប និងថែទាំផ្លូវជាប្រចាំចំនួន ៤ខ្សែ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានសាងសង់ ថែទាំផ្លូវខួប និងថែទាំផ្លូវជាប្រចាំចំនួន ៤ខ្សែដូចខាងក្រោម ៖

1-បន្តការងាររៀបពុម្ពនិងសសៃដែកដើម្បីចាក់បេតុងតួផ្លូវ គម្រោងថែទាំខួបផ្លូវខេត្តលេខ266C គ.ម10+200 ដល់គ.ម10+600 (ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

2-បានធ្វើការស្រោចកៅស៊ូលើស្នាមប្រេះបាចកំទេចថ្ម ការងារថែទាំប្រចាំផ្លូវជាតិលេខ6 នៅគ.ម305+230 ស្ថិតក្នុងភូមិជ្រៃ ឃុំកណ្ដែក ស្រុកប្រាសាទបាគង។

3-បានបន្តធ្វើការស្រោចទឹកជាប្រចាំថែទាំស្រទាប់គ្រឹះចាស់ លើគម្រោងជួសជុលខួបផ្លូវខេត្តលេខ266F ចន្លោះគ.ម00+000 ដល់គ.ម3+270 ស្ថិតក្នុងភូមិសសរស្ដម្ភ ឃុំសសរស្ដម្ភ ស្រុកពួក។

4-បានបន្តធ្វើការជួសជុលកម្រាលកៅស៊ូDBST ការងារថែទាំប្រចាំផ្លូវខេត្តលេខ265F(ស្វាយធំ-ជ្រាវ) នៅចន្លោះគ.ម8 ដល់គ.ម9 ស្ថិតក្នុងភូមិស្ពានជ្រាវ សង្កាត់សៀមរាប ក្រុងសៀមរាប។

Related posts

Leave a Comment