អីយ៉ា! លោកប៉ែន ចំរុង ក្រោយបានរៀបការនិងបើកសម្ពោធជំនួញរបស់ខ្លួនរួចពេលនេះអ្នកទាំង ២ ទៅក្រេបទឹកឃ្មុំនៅឯប្រទេស

ភ្នំពេញ ៖ មានការ​ជូនពរ​ពីសំណាក់​មហាជន​ឱ្យ​ចំ​នង​ស្នេហ៍​ ​របស់​ ​ប៉ែន​ ​ចំ​រ៉ុ​ងរឹង​មាំ​ជា​រៀង​រហូត​។ ក្នុងនោះក៏មានការសរសើរថាភរិយារបស់ ប៉ែន ចំរ៉ុង មានរូបសម្បត្តិស្រស់ស្អាត មិនចាញ់តារាប៉ុន្មានឡើយ តែយ៉ាងណាតារាសម្តែង ប៉ែន ចំរ៉ុង បានអះអាងថាដាច់ខាតលោកមិនឱ្យភរិយាប្រឡូកសិល្បៈនោះទេ ។ គួរឱ្យដឹងថា លោក ប៉ែន ចំរ៉ុង បានរៀបការយ៉ាងអធិកអធមកាលពីថ្ងៃទី ២៩ កន្លងទៅជាមួយភរិយាជាអ្នកខេត្តបាត់ដំបង។ ​ ថ្មី​ៗ​នេះ ​តារា​សម្តែង​ ​ប៉ែន​ ​ចំ​រ៉ុង​ ​បាន​ចាប់ផ្តើម​បើក​សម្ពោធ​អាជីវកម្ម​ថ្មី​របស់​ខ្លួន​ដោយ​បោះទុន​រាប់​សិបម៉ឺន​ដុល្លារ​ ​។​ ​គ្រាន់តែ​សម្ពោធ​រួចរាល់ភ្លាម​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ប្រញា៉ប់​ដឹកដៃ​ភរិយា​ថ្មីថ្មោង​របស់ខ្លួនទៅ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ ​ក្រៅ​ប្រទេស​ភ្លាម​ៗ​ដែរ​ ​។​ ​​គ្រាន់តែ​រៀបការ​មិនទាន់​បាន​ប៉ុន្មាន​ថ្ងៃ​ផង​ ​ប៉ែន​ ​ចំ​រ៉ុង​ ​បាន​បើក​សម្ពោធ​ជំនួញ​ថ្មី​របស់​ខ្លួន​តាម​ការ​គ្រោង​ ​ទុក​កាលពី​ប៉ុន្មាន​ថ្ងៃមុន​

ដោយធ្វើ​ឱ្យ​ភរិយា​របស់​លោកអ្នក​នាង​ ​ហ៊ុន​ ​ម៉ា​ណេ​ ​ញញឹម​បិទមាត់​មិន​ជិត​ឡើយ ​។​ ​អាជីវកម្ម​ថ្មី​របស់​ ​ប៉ែន​ ​ចំ​រ៉ុង​ ​គឺ​ការ​វិនិយោគ​លើ​ផ្ទៃដី​ប្រមាណ​ជា៤០ហិច​តា​ដើម្បី​សាងសង់​ផ្ទះល្វែង​ ​ដី​ឡូ​តិ៍​ក៏ដូចជា​ផ្សារ​សម្រាប់​លក់​បន្លែ​ត្រី​សាច់​ធម្មជាតិ​ដែល​មាន​ទីតាំងនៅ​ស្រុក​ឧត្តុង្គ​ខេត្ត​កំពង់ស្ពឺ​ដោយ​ ​បោះទុន​រាប់​ម៉ឺន​ដុល្លារ​ ​។​ ​យ៉ាងណា​មិញ លោក​មិនបាន​បញ្ជាក់​ថា​ជា​អាជីវកម្ម​

ដែលទើបតែសម្ភោធនោះជារបស់ផ្ទាល់ខ្លួន ​ឬ ​ចូលហ៊ុន​ជាមួយ​នរណា​ឡើយ​ ​។​ ​ក្នុង​នោះ​ក៏​មានការ​ភ្ញាក់ផ្អើល ​ចំពោះ​អាជីវកម្ម​ថ្មី​របស់​លោក​ ​ប៉ែន​ ​ចំ​រ៉ុង​ ​ផង​ដែរ​ ​។​ ​អ្វី​ដែល​ចាប់អារម្មណ៍​ ក្រោយ​រៀបរយ​អាជីព​ថ្មី​របស់​ខ្លួន​រួចរាល់​ ​ប៉ែន​ ​ចំ​រ៉ុង​ ​បាន​ដកឃ្លា​ដើម្បី​នាំ​ភរិយា​ ​របស់​លោក​ទៅ​កម្សាន្ត​ក្រេបទឹក​ឃ្មុំ​នៅ​ប្រទេស​ថៃ​ផង​ដែរ​ ​។​ ​ប៉ែន​ ​ចំ​រ៉ុង​ ​បានឱ្យ​ដឹង​ថា​លោក​ និង​ភរិយា​ ​មាន​គម្រោង​យកកូន​ក្នុង​ពេល​ឆាប់​ៗ​នេះ​តែម្តង​ ​។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment