Connect with us

ព័ត៌មានថ្មីៗ

រំភើបជំនួស! ទិដ្ឋភាពក្នុងមង្គលការ Weir ព្រឹកនេះ រៀបចំសាមញ្ញបំផុត ខណៈបណ្ណាការរាប់លាន

Published

on

មហាជនជាច្រើនដែលនិយមតាមដានខ្សែជីវិតតារាថៃលោក Weir ដែលទើបនឹងបែកគ្នាជាមួយសង្សារចាស់ខ្លួនបានតែប៉ុន្មានខែសោះ ស្រាប់តែ ដើមខែកក្កដា កន្លងទៅនេះ រូបលោកបានប្រកាសរៀបការនឹងសង្សាថ្មី ដែលទើបនឹងបង្ហាញមុខមាត់ យ៉ាងលឿន ធ្វើឲ្យបណ្តាអ្នកគាំទ្រភ្ញាក់ផ្អើលមិនស្ទើរនោះទេ ។

ជាមួយគ្នានេះផងដែរ ក្នុងថ្ងៃពិធីមង្គលការរបស់ Weir និង Vikki ក៏ត្រូវបានដឹងថា នឹងរៀបចំឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ នេះ នៅឯសណ្ឋាគារមួយកន្លែងឈ្មោះថា Ballroom Bangkok នាកណ្តាលទីក្រុងបាំងកកថែមទៀតផងដែរ ។

យ៉ាងណាមិញ នៅថ្ងៃរៀបការនាពេលព្រឹកនេះ ក្នុងទិដ្ឋភាពពិធីហាក់រៀបចំលក្ខណៈបែបសាមញ្ញៗ បែបគ្រួសារ ប៉ុន្តែមើលទៅទឹកមុខម្នាក់ៗ ព្រមទាំងក្រុមគ្រួសារ ពោរពេញដោយស្នាមញញឹម ភាពរីករាយ និងស្រស់ស្រាយខ្លាំង បានធ្វើឲ្យមហាជនដាក់ការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសរូបភាពគូរបស់កូនកម្លោះ និងកូនក្រមុំ ពិតជាស្រស់ស្អាត និងសក្ក័សមគ្នាជាខ្លាំង ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading
Click to comment

Leave a Reply

Your email address will not be published.

ព័ត៌មានថ្មីៗ

សមតម្លៃបណ្ណាការក្បែរ២លាន ឈុតទាំង៤របស់ Weir និងភរិយា មានតម្លៃជាង២ម៉ឺនដុល្លារ

Published

on

By

ជឿជាក់ថាប្រិយមិត្តដែលនិយមតាមដានខ្សែភាពយន្តថៃ ពិតជាបានស្គាល់ច្បាស់ហើយលោក Weir ដែលទើបនឹងបែកគ្នាជាមួយសង្សាចាស់ខ្លួនបានតែប៉ុន្មានខែសោះ ស្រាប់តែនៅដើម ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ រូបលោកបានប្រកាសរៀបការនឹងសង្សាថ្មី ដែលទើបនឹងបង្ហាញមុខមាត់ យ៉ាងលឿន ធ្វើឲ្យបណ្តាអ្នកគាំទ្ររូបលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ទន្ទឹមនឹងនេះផងដែរ ក្នុងថ្ងៃមង្គលការរបស់ Weir និង Vicky ក៏ត្រូវបានដឹងដែលថា នឹងរៀបចំឡើងនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅនេះ នៅឯសណ្ឋាគារមួយកន្លែងឈ្មោះថា Ballroom Bangkok នាកណ្តាលទីក្រុងបាំងកកថែមទៀតផងដែរ ។

នៅថ្ងៃមង្គលការពេលព្រឹក មហាជនក៏បានឃើញពីទិដ្ឋភាពពិធីហាក់រៀបចំលក្ខណៈបែបសាមញ្ញៗ បែបគ្រួសារ ប៉ុន្តែមើលទៅទឹកមុខក្រុមគ្រួសារទាំងសង ពោរពេញដោយស្នាមញញឹម ភាពរីករាយ និងស្រស់ស្រាយខ្លាំង បានធ្វើឲ្យមហាជនដាក់ការចាប់អារម្មណ៍ជាខ្លាំង ជាពិសេសរូបភាពគូរបស់កូនកម្លោះ និងកូនក្រមុំ ពិតជាស្រស់ស្អាត និងសក្ក័សមគ្នាខ្លាំងមែនទែន ។

យ៉ាងណាមិញ មង្គលការកាលពីថ្ងៃម្សិលមិញនេះ តារាសម្តែងលំដាប់ប្រទេសថៃ Weir និងភរិយា កំពុងធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំង ល្បីថា ថ្លៃបណ្ណាការដល់ទៅក្បែរ ២ លានដុល្លារឯណោះ ប៉ុន្តែ ពិធីមង្គលការបែរជារមានការរៀបចំសាមញ្ញៗ លក្ខណៈតូចតាច មានតែមនុស្សជាង ១០០ នាក់ចូលរួមជាភ្ញៀវកិត្តិយសប៉ុណ្ណោះ ។

ឃើញរៀបចំលក្ខណៈបែបសាមញ្ញៗក៏ពិតមែន តែបើងាកទៅចាប់អារម្មណ៍ឈុតទាំង ៤ របស់ គូស្វាមីថ្មីថ្មោមួយគូនេះ នាពេលព្រឹក និងពេលយប់ សរុបគឺមានតម្លៃជាងមួយលានបាត ។

ក្រឡេកទៅមើលឈុតពេលព្រឹករបស់ Vicky គឺជារ៉ូបថៃស៊ីវិល័យពណ៌សរាងកន្ទុយត្រី ច្នៃបែបសាមញ្ញៗ តាមរចនាបទ Wanat ការដេរប្រើដោយវត្ថុធាតុដើមកម្រ ជាពិសេសគឺសូត្រភ្លុកពណ៌ស ជាក្រណាត់សូត្រត្បាញដោយសម្រិតសម្រាំង ចំណែកឯស្បៃពាក់ឈាង ត្រូវបានដេរជារាងនាងមច្ឆាពីសូត្រពិសេស មានប៉ាក់ត្បូងគ្រីស្តាល់ល្បីឈ្មោះ ហើយកូនកម្លោះ ស្លៀកឈុតពណ៌ខៀវ និងប្រផេះ អាវខាងក្នុងជាអាវពណ៌សផលិតពីរោមចៀម នាំចូលពីប្រទេសអ៊ីតាលី ។

ដោយឡែក សំលៀកបំពាក់ក្នុងកម្មវិធីពេលល្ងាចឯណោះវិញ Vicky បានស្លៀកឈុតអាពាហ៍ពិពាហ៍បែបស៊ីវិល័យ ជាមួយនឹងក្រណាត់រាងអក្សរ V ចេញដើមត្រូវ សាច់ខ្នងក្រោយមានប៉ាក់ដោយគ្រីស្តាល់ Swarovski ពាសពេញរ៉ូបផងដែរ ។

បន្ថែមពីនេះទៅទៀត និមិត្តសញ្ញារបស់កូនក្រមុំ VW ត្រូវបានប៉ាក់នៅលើក្រណាត់ Velor សម្រាប់កូនក្រមុំដើរចូលទៅក្នុងពិធី ។ ហើយសម្លៀកបំពាក់របស់កូនកំលោះជាឈុត Tuxedo ពណ៌ខ្មៅដ៏ប្រណីត និងឈុតគន្លាស់អាវដាំពេជ្យដូចគ្នា ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

ព័ត៌មានថ្មីៗ

Wow! ទម្លាយរូបភាពប៉ុន្មានសន្លឹករបស់ Lingling Sirilak Kwong តារាស្រីថៃល្បីឈ្មោះ ផាត់មុខដោយកូនខ្មែរ ពិតជាស្រស់ស្អាតខ្លាំង មើលមិនដាក់ភ្នែកសោះ

Published

on

By

ជាការពិតណាស់ បវរកញ្ញាចក្រវាល កញ្ញា រ៉េត សារីតា ពិតជាមានសមត្ថភាព និងទេពកោសល្យ បូករួមជាមួយរូបស្រស់ដ៏ស្រស់ស្អាតបែបធម្មជាតិរបស់នាង ហើយរូបនាងតែងតែទទួលបានការស្រលាញ់គាំទ្រយ៉ាងលើសលុបពីសំណាក់បងប្អូនមហាជនយ៉ាងច្រើនកុះករផងដែរ ។

ភាគច្រើនមហាជនតែងតែលាន់មាត់សរសើរពីសម្រស់របស់កញ្ញា រ៉េត សារីតា យ៉ាងខ្លាំងរាល់ពេលដែលនាង បានបង្ហោះរូប នៅលើបណ្តាញសង្គមហ្វេសប៊ុកចេញមកម្តងៗ ។

មួយវិញទៀត រ៉េត សារីតា ក៏មានភាពប៉ិនប្រសប់ក្នុងការបញ្ចេញស្ទាយ៍ថតរូបយ៉ាងស្ទាត់ជំនាញ គួបផ្សំជាមួយនឹងសម្រស់ដ៏ស្រស់ស្អាតទៀតនោះ បានធ្វើឲ្យរូបភាពនីមួយៗចេញមក ពិតជាមានភាពទាក់ទាញយ៉ាងខ្លាំង ។

ចំណែកឯ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ ២០២២ នាម្សិលមិញនេះ រ៉េត សារីតា បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ព្រឺត ជាមួយនឹងរូបភាពប៉ុន្មានសន្លឹកនេះ ដែលរូបនាងបានតុបតែងខ្លួនជានារីឡាវ មើលទៅពិតជាស្រស់ស្អាតខ្លាំងតែម្តងហើយ ។

សូមបញ្ជាក់ផងដែរថា Ling Ling Sirilak Kwong បានកើត និងធំធាត់នៅហុងកុង ។ រហូតដល់អាយុ ១៧ ឆ្នាំ នាងបានផ្លាស់មករស់នៅប្រទេសថៃ ។ នាងមានឪពុកជាជនជាតិចិនមកពី ហុងកុង ហើយម្តាយរបស់នាងមកពីខេត្ត Kalasin ។ ហើយនាងក៏អាចនិយាយបានដល់ទៅ ៤ ភាសា មានដូចជា ចិនកាតាំង ចិនកុកងឺ អង់គ្លេស និងថៃ ។

ហើយតារាស្រីរូបនេះ ក៏ជាបវរកញ្ញា មួយរូបផងដែលក្នុងកំឡុងឆ្នាំ ២០១៨ នាងក៏បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកទេសចរណ៍ពីមហាវិទ្យាល័យគ្រប់គ្រងទេសចេណ៍អន្តរជាតិនៃសាកលវិទ្យាល័យខនកែន ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។ ប្រភពរូបភាព៖ Reach Yako Real

https://mydramalist.com/people/57745-sirilak-kwong

Continue Reading

ព័ត៌មានថ្មីៗ

រៀបការហើយ Pancake និងស្វាមី នៅរៀបពិធីបែបនេះថែមទៀត

Published

on

By

ប្រិយមិត្តដែលនិយមតាមដានខ្សែជីវិតតារាថៃ ពិតជាបានដឹងហើយថា ក្រោយពីបានសាងស្នេហ៍ជាមួយគូស្នេហ៍អស់ជាង ១០ ឆ្នាំមកនេះ តារាសម្តែងស្រីលំដាប់ប្រទេសថៃ Pancake ក៏បានសម្រេចចិត្តកាន់ដៃគូស្នេហ៍ចូលរោងការហើយ ។

ពិតណាស់ គ្រាន់តែបានឃើញអាយដលបានចូលរោងការហើយនោះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនទាំងក្នុងប្រទេស និងក្រៅប្រទេស មានការរំភើបចិត្តជំនួស និងអបអរដល់តារាស្រីរូបនេះជាខ្លាំង ក្នុងការថែរក្សាស្នេហ៍ពិតមួយនេះឲ្យបានគង់វង្សរហូតឈានដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍យ៉ាងមានក្តីសុខ ។

ដោឡែក កាលពីពេលថ្មីៗមកនេះ តារាស្រី Pancake និងស្វាមីបានបង្ហាញខ្លួនដោយបានរៀបចំពិធីរៀបការ នៅឯខេត្ត Chiang Rai ទៅតាមបែបប្រពៃណីតាមតំបន់ ពោរពេញដោយភាពសប្បាយរីករាយ និងមានភាពកក់ក ថែមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើននាក់ផងដែរ ។

ទោះបីជាបានរៀបចំពិធីមួយថែមទៀតក៏ដោយ ក៏នៅតែមានមិត្តភក្តិ និងអ្នកគាំទ្រជាច្រើន បានចូលមក ខំមិន អបអរសាទរចំពោះនាង និងស្វាមី ក៏មានពាក្យពេចន៍ចូនពរឲ្យនាងកាន់តែមានភាពរីករាយ និងក្តីសុខក្នុងជីវិតគ្រួសារផងដែរ ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ ។

Continue Reading

អត្ថបទថ្មីៗ