រំភើបខ្លាំងណាស់! សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ IPad ម្នាក់មួយគ្រឿង ដល់សិស្សនិទ្ទេស A

ថ្មីៗនេះខាង ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារអបអរសាទរមួយជូនដល់ បេក្ខជនទទួលបាននិទ្ទេស A ឲ្យដឹងថា “អបអរសាទរ! បេក្ខជនទទួលបាននិទ្ទេស A ទាំង ៤៤៣នាក់ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ”។ ហ្វេសប៊ុកដដែលក៏បានបញ្ជាក់បន្ថែមទៀតថា

“បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៩ ជាប់ចំនួន ៦៨.៦២% ធៀបនឹងឆ្នាំ២០១៨ ជាប់ចំនួន ៦៧.០៧%”។ ខាងក្រសួង ក៏បានបន្តទៀតថា “លទ្ធផលបាក់ឌុប ឆ្នាំ២០១៩ ជាប់សរុប ៦៨.៦២% A: 443 នាក់ B: 2430 នាក់ C: 5847 នាក់ D: 14100 នាក់ និង E: 56232 នាក់”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៩ ខាង ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដ៏សែនរំភើបរីករាយមួយទៀត ទាក់ទង បេក្ខជនទទួលបាននិទ្ទេស A ដោយប្រាប់យ៉ាងខ្លីថា “សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ IPad ម្នាក់មួយគ្រឿង ដល់សិស្សនិទ្ទេស A”៕

Related posts

Leave a Comment