មិនធម្មតា! ពេជ្រ សោភា ដាក់មួយបទនេះ ស្តាប់ឡើងព្រឺសម្បុរ ពិសេសបាននាំយកបាននាំយកល្ខោនខោល មកសម្តែងលើឆាកតន្ត្រីដ៏ធំនេះ ថែមទៀត (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញមាន ការប្រគំតន្រ្តីសប្បុរសធម៌ ដើម្បីស្នាមញញឹម ដើម្បីរៃអង្គាសថវិកា ជូនដល់មន្ទីពេទ្យគន្ធបុប្ផា មួយ បានរៀបចំធ្វើឡើង នៅសាលមហោស្រពកោះពេជ្រ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនទូទៅ ជាពិសេសនោះមានការចូលរួមទស្សនាផ្ទាល់យ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយជាខ្លាំង។

ក្នុងនោះ ក៏មានវត្តមានតារាចម្រៀង ដ៏ល្បី ប្រចាំផលិតកម្មរស្មីហង្សមាស ក្នុងកម្មវិធីនេះផងដែរ គឺ ពេជ្រ សោភា ព្រមទាំងបានលើកយកបទចម្រៀងមួយបទយ៉ាងពីរោះរណ្តំ ក្រោមចំណងជើងថា “ព្រះអគ្គីជាសាក្សី” កាន់តែអស្ចារ្យនោះ គឺបាននាំយកល្ខោនខោល មកសម្តែងលើឆាកតន្ត្រីដ៏ធំនេះថែមទៀត។ តោះកុំឲ្យខាតពេលយូរទៅទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment