មិនធម្មតា! លេចមុខសុទ្ធតែតារាល្បីៗ ចូលរួមពិធីមង្គលការ លោក សុវណ្ណ រិទ្ធី ល្ងាចនេះ ពិតជាស្អាតៗដល់ហើយ

មហាជនភាគច្រើនពិតជាស្គាល់ច្បាស់ណាស់ទៅហើយ លោក សុវណ្ណ រិទ្ធី ដែលជាអគ្គនាយ សារព័ត៌មាន TVFB ដ៏ល្បីមួយរូប។ ហើយ នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ នេះ លោក សុវណ្ណ រិទ្ធី បានចូលរោងការតាមប្រពៃណីខ្មែរជាផ្លូវការហើយ ជាមួយភរិយា ឈ្មោះ ប៊ុត សុជាតា ព្រមទាំងមានវត្តមាន ភ្ញៀវកិត្តិយស មកចូលរួមយ៉ាងច្រើនផងដែរ ប្រកបដោយទឹកមុខសប្បាយ រីករាយ ស្រស់ថ្លា គ្រប់ៗគ្នា។

ចំណែកកម្មវិធីនៅពេលល្ងាចនេះវិញ បានប្រព្រឹត្តទៅ នៅ វិមានពិភពថ្មី សែនសុខ អគារ (D)។ ក្នុងនោះ គេក៏បានឃើញវត្តមានតារា និងបុគ្គលល្បីមកចូលរួមយ៉ាងច្រើន គួរឲ្យកត់សំគាល់ ដែលមានដូចជា មាស សុខសោភា, សុខ ពិសី, នាយ ចឺម, កែវ វាសនា ព្រមទាំងបុគ្គលមានមុខមាត់ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទាំងអស់គ្នា៕

Related posts

Leave a Comment