តោះទស្សនាទិដ្ឋភាពទូទៅ ពិធីមង្គលការ លោក សុវណ្ណ រិទ្ធី ពេលល្ងាច មានភ្ញៀវកិត្តិយសចូលរួម ច្រើនណាស់ ថែមទាំងតែងខ្លួនឡូយៗម៉ង (មានវីដេអូ)

នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ នេះ មហាជនជាច្រើនពិតជាបានជ្រាប រួចមកហើយ នូវពិធីមង្គលការអគ្គនាយក TVFB គឺលោក សុវណ្ណ រិទ្ធី ជាមួយភរិយា ឈ្មោះ ប៊ុត សុជាតា។ ក្នុងនោះ ក៏មានវត្តមាន ភ្ញៀវកិត្តិយស មកចូលរួមយ៉ាងច្រើនផងដែរ ប្រកបដោយទឹកមុខសប្បាយ រីករាយ ស្រស់ថ្លា គ្រប់ៗគ្នា។

ចំណែកកម្មវិធីនៅពេលល្ងាចនេះវិញ បានប្រព្រឹត្តទៅ នៅ វិមានពិភពថ្មី សែនសុខ អគារ (D)។ មួយវិញទៀត មានអ្នកចូលរួមនៅល្ងាចនេះក៏មិនណយប៉ុន្មានទេ ដោយស្លៀកសំលៀកបំពាក់ស្រស់ស្អាតខ្លាំងណាស់ ជាពិសេសនោះ កូនកំលោះ កូនក្រមុំ ថ្ងៃនេះ មើលទៅមានការតុបតែងពិតជាប្លែក និងស្រស់ គួរឲ្យគយគន់ថែមទៀតផង។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនាទិដ្ឋភាពទូទៅនៃពិធីនេះទាំងអស់គ្នា៕

Related posts

Leave a Comment