ក្រោយពេលស្ងាត់ក្នុងអាជីពជាតារាកប្លែងមក នីឡា បានបង្ហើបពេលវេលារៀបការនិងធ្វើឡើងនៅ…

ភ្នំពេញ៖ តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា កំពុងតែមានភាពកាក់កបខ្លាំង មិនថាតែទៅលើការងារសិល្បៈ មុខរបរ​លក់គ្រឿងរក្សាសម្រស់ផ្ទាល់ខ្លួន និងជាពិសេសនោះគឺរឿងស្នេហាតែម្តង គឺកំពុងតែដើរទៅមុខយ៉ាងរលូន ពោរពេញទៅដោយសុភមង្គល។ មកទល់នឹងពេលនេះ តារាកំប្លែងស្រីវ័យក្មេងកញ្ញានីឡា បានចាប់ដៃគ្នាជាមួយនឹងគូស្នេហ៍សាងសុភមង្គល និងតែងតែបង្ហាញនូវភាពផ្អែមល្ហែមយ៉ាងគួរឲ្យសរសើរ ស្របពេលដែលចាស់ទុំទាំងសងខាងបានដឹងលឺ។ ដោយឡែក ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងហើយថា កាលពីពេលកន្លងទៅនេះតារា

ស្រីរូបនេះ និងគូស្នេហ៍បានជួបជុំគ្រួសារទាំងសងខាងគិតគូពេលវេលាសម្រាប់កូនប្រុសស្រី ស្របពេលដែលនាងបានបញ្ចេញថតរូប Pre Wedding យ៉ាងស្អាតស័ក្តិសមនឹងគ្នាតែម្តង។ ជាក់ស្តែង មិនទាន់បានប៉ុន្មានផង គូអនាគតរបស់តារាវ័យក្មេងរូបនេះ ក៏បានធ្វើការបង្ហើបនូវ ថ្ងៃជ័យវេលាល្អរបស់ខ្លួន ដែលធ្វើឡើងនៅឆ្នាំក្រោយ ២០២០ ខែឧសភា ខាងមុខនេះ ខណៈពេលដែលត្រៀមខ្លួនជាស្រេចក្លាយជាកូនកំលោះកូនក្រមុំផងដែរ។ ទន្ទឹមនឹងនេះដែរ​អ្នកគាំទ្រជាច្រើនពិតជារំភើបជំនួសនាង​ និងចូលរួមអបអរដល់អ្នកទាំង២ ទោះបីជាមួយគូនេះមិនទាន់បាន

បង្ហើបពីថ្ងៃពិតប្រាកដនោះឡើយ ស្របពេលដែលខែ និងឆ្នាំត្រូវបានបង្ហាញជាសាធារណៈ៕ ពេលថ្មីៗនេះ តារាស្រីរូបនេះបានធ្វើការថតម៉ូតឈុតបុរាណជាច្រើន ដែលបានធ្វើការLive ជាមួយនឹងវីដេអូ ក៏មានអ្នកគាំទ្របានសួរនាំពីថ្ងៃរៀបការ ដោយនឹងប្រព្រឹត្តឡើងនៅឆ្នាំ ក្រោយ២០២០នេះ នៅក្នុងខែឧសភា នេះដែរ នេះបើតាមការបញ្ជាប់សារគូរដណ្តឹងរបស់កញ្ញា នីឡា បាបង្ហោះជាសាធារណៈ ។

Related posts

Leave a Comment