អស់ជម្រើសហើយ! លើកនេះ ខ្ញុង ប្រកាសលក់ខ្ទេចខ្ទី មានទាំងទូរទឹកកក សាឡុង គ្រែគេង ទូខោអាវ សាឡុង ដើម្បីធ្វើដើមទុនរកស៊ីដោះបំណុល…(មានវីដេអូ)

ភ្នំពេញ៖ សូមរំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២១ កន្លងទៅ បន្ទាប់ពីមហាជនមួយចំនួននៅតែមានការរិះគន់ និងលើកឡើងថា អ្នកនាង ខ្ញុង សម្តែងឆាកល្ខោនចង់បានលុយពីមហាជនយកទៅធ្វើជាអ្នកមាន តារាកំប្លែងស្រីរូបនេះ ក៏សម្រេចចិត្តធ្វើការប្រកាសវេលុយទាំងអស់ឲ្យដល់ម្ចាស់ជំនួយវិញ និងបានប្រកាសលក់ឡានរបស់ប្តី លក់ផ្ទះដែលនាងបង់រំលោះកន្លងមក ដើម្បីធ្វើដើមទុនរកស៊ីដោះបំណុលគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មួយវិញទៀត ក្រោយពីបានប្រកាសបែបនេះហើយ មហាជនជាច្រើនឃើញថា អ្នកនាង ខ្ញុង និងស្វាមី ក៏បានចាប់ផ្តើមខិតខំស្វាសស្វែងរកលុយដើម្បីដោះបំណុលគេ ដោយធ្វើការឡាយលក់ប្រហុកផ្អក និងដាក់ប្រកាសលក់ផ្ទះលក់ឡានបណ្តើរ ដែលធ្វើឲ្យមហាជនមួយចំនួនឃើញហើយមានការអាណិតអាសូរដល់រូបនាង និងជួយលើកទឹកចិត្តដល់នាងគ្រប់ៗគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង នាពេលថ្មីៗមកនេះ កាន់តែធ្វើឲ្យមហាជនតែងស្រលាញ់តាមដាន អ្នកនាង ខ្ញុង និងស្វាមី កាន់តែអាណិតខ្លោចិត្តថែមទៀត និងបានកាត់តវីដេអូឡាយបង្ហោះពេញបណ្តាញសង្គម ក្រោយឃើញអ្នកនាង និងស្វាមី ឡាយវីដេអូលក់ផ្អកផង ប្រកាស់លក់ផ្ទះ លក់ឡានផង មិនត្រឹមតែប៉ុណ្ណោះ នាងអំពាវនាវលក់ទាំងគ្រែគេង លក់ទូខោអាវ សាឡុងឈើ និងទូទឹកកក ថែមទៀត ដើម្បីធ្វើជាដើមទុនផ្តើមពីដៃទទេដោយការលក់ប្រហុកផ្អកនេះ ដើម្បីដោះបំណុលគេ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងកាន់តែច្បាស់នោះសូមចុច Link ទីនេះដើម្បីទស្សនាវីដេអូ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment