អីយ៉ា ក្រោយសង្សារពោលពាក្យប៉ុន្មានម៉ាត់នេះភ្លាម ដល់ថ្នាក់ហ្វេនៗនាំគ្នាផ្តាំ នាយចឺម កុំធ្វើឲ្យខូចឈ្មោះកំលោះកំពង់ស្ពឺឲ្យសោះ

ហ្វេសប៊ុក៖ នាពេលថ្មីៗមកនេះ គេបានឃើញតារាចម្រៀងវ័យក្មេង នាយចឺម ហាក់កាន់តែបើកបង្ហាញពីជិវិតស្នេហាដ៏ផ្អែមល្ហែមរវាងលោក និងសង្សារបណ្តូលចិត្តឈ្មោះ សេង សុខឃីម ដោយពួកគេទាំងពីរមិនត្រឹមតែបណ្តើរគ្នាទៅណាមកណាជាញឹកញាប់នោះទេ សូម្បីតែនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏ច្រើនតែបង្ហោះរូបថត និងសារផ្អែមល្ហែមបង្ហាញពីក្តីស្នេហ៍បង្អួតមហាជនមិនលស់ថ្ងៃដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចាប់តាំងពីបានផ្តើមស្នេហ៍ជាមួយសង្សារថ្មីរូបស្រស់ខាងលើមក នាយចឺម ដែលធ្លាប់តែមានឈ្មោះថាបុរសខូចខិលរឿងស្រី បែរមកជាធ្វើជាបុរសច្បាស់លាស់ ថែមទាំងបង្ហាញដំរួយចង់កាន់ដៃសង្សារចូលរោងការជាមួយគ្នាទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើយើងក្រឡេកទៅមើលគណនីហ្វេសប៊ុករបស់មិត្តស្រី នាយចឺម ឯណោះវិញ ក៏មិនខុសពីខាងប្រុសប៉ុន្មានឡើយ ដោយកញ្ញា សេង សុខឃីម ក៏តែងតែបង្ហាញភាពផ្អែមល្ហែម និងបានបង្ហោះរូបភាពជាគូនឹង នាយចឺម ព្រមទាំងឧស្សាហ៍ភ្ជាប់ពាក្យបង្កប់ន័យបញ្ជាក់ថា នាយចឺម ជាកម្មសិទ្ធិរបស់កញ្ញា ដូច្នេះហាមនារីណាម្នាក់ប៉ះពាល់លោកដាច់ខាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ នេះ គេបានឃើញ កញ្ញា សេង សុខឃីម បានបង្ហោះរូបភាពសរសេរពាក្យស្លោថា៖ “ទាក់ទងខ្ញុំ កុំរញ៉េរញ៉ៃជាមួយអ្នកផ្សេង កុំឱ្យគេមើលមកខ្ញុំថាជាមនុស្សល្ងង់ ភ្លើមិនដឹងអី”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះទៅទៀត រូបភាពអមនឹងពាក្យស្លោកនេះ មិត្តស្រី នាយចឺម ក៏បានសរសេរ Caption ភ្ជាប់ហាក់ចង់បញ្ជាក់ នាយចឺម ថា៖ “គ្រាន់ប្រាប់ទុកមុន”។

ភ្លាមៗនោះផងដែរ គ្រាន់តែឃើញពាក្យស្លោកអមនឹង Caption ខាងលើនេះហើយ បណ្តាលអ្នកគាំទ្រ នាយចឺម ជាច្រើនបានចូលទៅ ខំមិន ព្រោងព្រាតថា នាយចឺម ស្មោះណាស់! នាយចឺម មិនឲ្យខូចឈ្មោះកំលោះកំពង់ស្ពឺនោះទេ។

ខំមិន ទាំងអស់នោះផងដែរ ធ្វើឲ្យមហាជនលើកឡើងថា អ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង នៅពេលដែល នាយចឺម បានទាក់ទឹងនឹងកញ្ញា សេង សុខឃីម ព្រមទាំងចេញមុខមកអះអាងភាពស្មោះស្នេហ៍របស់ Idol ខ្លួនថែមទៀតផង៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment