មានងារជាអ្នកឧកញ៉ា តែស្នេហាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មើលទៅសាមញ្ញធ្វើឲ្យមហាជន ផ្ទុះការសរសើរជាខ្លាំង

ហ្វេសប៊ុក៖ ជាការពិតណាស់ សព្វថ្ងៃនេះ កេរ្តិ៍ឈ្មោះល្បីល្បាញរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ល្បីស្ទើរគ្រប់ទីកន្លែងហើយ ក្នុងប្រទេសកម្ពុជា។ ដោយមានទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ មានទាំងអំណាច មានទាំងកេរ្តិ៍ឈ្មោះ សេចក្តីសុខក្នុងគ្រួសារ ទៅណាមកណា ក៏មានគេឯងស្គាល់គ្រប់ៗគ្នា តែអ្វីដែលគួរឲ្យសរសើរជាងខ្លាំងនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បើទោះបីខ្លួនកាន់តែខ្ពស់តែបរជាដាក់ខ្លួនកាន់តែទាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង យើងក្រឡេកទៅមើលជីវិតគ្រួសារវិញ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដើរតួនាទីជា ឪពុកដ៏គម្រូរបស់កូនៗ និងជាស្វាមីដ៏ល្អម្នាក់ ចេះយល់ចិត្តភរិយាខ្លាំងបំផុត។ ដោយមើលរូបភាពជាច្រើនសន្លឹករបស់ អ្នកឧកញ៉ា បានធ្វើដំណើរកម្សាន្ត ដោយប្រើមធ្យាបាយម៉ូតូក្នុងការធ្វើដំណើរ ដុបភរិយាអោបចង្កេះពីក្រោយយ៉ាងមានក្តីសុខបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែប៉ុណ្ណោះ តាមរយៈរូបភាពជាច្រើនសន្លឹកដែល អ្នកឧកញ៉ា បានបង្ហោះមក បានធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើន មានការស្ញើចសរសើរជាខ្លាំង ដោយលោកមានឋានៈដល់ទៅ អ្នកឧកញ៉ា តែបែជាជ្រើសរើសមធ្យាបាយធ្វើដោយម៉ូតូទៅវិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះទៅទៀត អ្វីដែលធ្វើឲ្យមហាជនអត់ទ្រាំសរសើរមិនបាននោះគឺ រូបភាពមួយសន្លឹក ដែលលោកបានអោនចងស្បែកជើងឲ្យភរិយា ដែលនេះបានបញ្ជាក់ពីការឲ្យតម្លៃ ទៅកាន់ភរិយារបស់ អ្នកឧកញ៉ា ដោយមិនប្រកាន់ថខ្លួន ឧកញ៉ាឡើយ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment