ញ៉ាក់សាច់! ទម្លាយតម្លៃមកុដ Miss Universe Cambodia ស្អាតហើយព្រមទាំងមានដាំត្បូងពេជ្រខៀវ រតនគិរីទម្ងន់ ៥០ ការ៉ាត់ យ៉ាងព្រណីត..

ភ្នំពេញ៖ ជាការពិតណាស់កម្មវិធី Miss Universe Cambodia 2021 ជិតឈានដល់រាត្រីវគ្គផ្តាច់ព្រ័ត្រហើយ ពោលគឺនៅរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ នេហ ដែលកម្មវិធីនឹងស្វែងរកឃើញម្ចាស់ជ័យលាភីគ្រងមុកដនៃ Miss Universe Cambodia 2021 នេះហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង កាន់តែកៀកថ្ងៃ នាថ្មីៗនេះ តាមរយៈផេកសិល្បករកម្ពុជា បានបង្ហោះពីម្ចាស់ឧបត្ថម្ភមកុដ Miss Universe Cambodia 2021 គឺ លោក ចិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលបានឲ្យដឹងថា មកុដដែលនឹងត្រៀមបំពាក់ឲ្យម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលឆ្នាំនេះ មានតម្លៃរហូតដល់ទៅ ២២៥០០ ដុល្លារឯណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមកុដនេះ រចនារំលេចនូវក្បាច់ផ្ការំដួល និងដំដោយត្បួងពេជ្រពណ៌ខៀវចំកណ្តាល ដែលត្បូងនេះ ជាត្បូងពេជ្ររតនគីរី មានទម្ងន់ ៥០ ការ៉ាត់ និងមានតម្លៃ ១២៥០០ ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសនោះបណ្តាលអ្នកគាំទ្រវិស័យបវរកញ្ញា កំពុងតែមានចិត្តអន្ទះសារង់ចាំអ៊ុតមើលថា តើបេក្ខភាពបរវកញ្ញារូបណា ដែលនឹងក្លាយជាម្ចាស់មកុដមួយនេះ នឹងត្រូវបន្តតំណាងពី កញ្ញា រ៉េត សារីតា Miss Universe Cambodia 2020 នៅរាត្រីថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១ នាពេលខាងមុខនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា ម្ចាស់ជ័យលាភី Miss Universe Cambodia 2021 នេះ នឹងត្រូវតំណាងឲ្យកម្ពុជាចូលរួមកម្មវិធីប្រកួតបវរកញ្ញាចក្រវាល ២០២១ លើកទី ៧០ ដែលត្រូវប្រារព្ធឡើងនៅឯទីក្រុងអ៊ីលីត ប្រទេស អ៊ីស្រាអែល នៅចុងឆ្នាំ ២០២១ ខាងមុខនេះផងដែរ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment