ថាមែនៗ! រ៉ូស ត្រូវមេធាវីកោះហៅផ្អើលហ្វេសប៊ុក ក្រោយរិះគន់ថៅកែហាងពេជ្រ អ្នកស្រី ទ្រី ដាណា មិនចេះតែងខ្លួន..

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២១ នេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង នៅលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីឃើញ មេធាវីរបស់ ថៅកែហាងពេជ្រ លោកស្រី ទ្រី ដាណា បានចេញលិខិតកោះហៅ តារាសម្តែងឈ្មោះ ហាស វីរ៉ាស្រីរ័ត្ន ហៅ រ៉ូស ឲ្យចូលខ្លួនដោះស្រាយបញ្ហានៅថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២១ ក្រោយពីបានខំមិនធ្វើឲ្យប៉ះពាល់កិត្តិយសដល់ លោកស្រី ទ្រី ដាណា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងដើមហេតុដែលធ្វើឲ្យមានការកោះហៅពីមេធាវីរបស់ ថោកែស្រីហាងពេជ្រខាងលើ ដោយសារតែ រ៉ូស ដែលបានប្រើប្រាស់គណនីហ្វេសប៊ុកឈ្មោះថា Ah Na Rose បានធ្វើការខំមិនរិះគន់ចំពោះ លោកស្រី ទ្រី ដាណា ថា៖ “ចែស្អាតណាស់ តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់ឱ្យបងតុបតែងខ្លួនមើលទៅស៊ីវិល័យស័ក្ដិសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនាព្រោះស្រឡាញ់ទឹកចិត្តសប្បុរសធម៌របស់បង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមលិខិតកោះហៅនេហ បានបញ្ជាក់ឲ្យដឹងថា ប្រសិនបើ កញ្ញា ហាស វីរ៉ាស្រីរ័ត្ន មិនចូលខ្លួនដោះស្រាយតាមការកំណត់នោះទេ មេធាវីរបស់ ថៅកែស្រីរូបនេះ នឹងកសាងសំណុំរឿងប្តឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធចាត់ការតាមនិតិវិធីច្បាប់ ព្រោះការខំមិនរបស់ កញ្ញា ហាស វីរ៉ាស្រីរ័ត្ន បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសលោកស្រី ទ្រី ដាណា៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment