ហ្វេសប៊ុក៖ ប្រិមិត្តនូវមិនទាន់ភ្លេចទេមើលទៅលោក ប៊ុន សីហា ដែលរូបលោកជាម្ចាស់ពានរង្វាន់ កម្មវិធីប្រឡងចម្រៀង ល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី១។ បច្ចុប្បន្ននេះតារាចម្រៀងរូបនេះ នៅតែទទួលបានការគាំទ្រដដែល ពីសំណាក់មហាជនទូទៅ ព្រោះបទចម្រៀងភាគច្រើន ដែលលោកច្រៀងសុទ្ធតែពីរោះៗ ធ្វើឲ្យជាប់ចិត្តមិនអ្នកស្តាបមិនតិចអ្នកទេ។
រីឯកាលពីម្សិលមិញផងដែរនេះ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ គេបានឃើញផលិតកម្ម យ៉ូប បានបញ្ចេញបទចម្រៀងដ៏ពីរោះមួយបទរបស់លោក ប៊ុត សីហា ក្រោមចំណងជើងថា៖ “យំឆ្អែតលែងខូចចិត្ត” និពន្ធទំនុកច្រៀង និង និពន្ធMelody ដោយ សយ រតនា ព្រមទាំង និពន្ធបទភ្លេង ដោយ SMY Record។
បន្ទាប់ពីបានស្តាប់ចប់រួចមកធ្វើឲ្យគេសឹងតែគ្រប់គ្នា ផ្ទុះការចាប់អារម្មណ៍សារជាថ្មី និងលាន់មាត់សរសរើថា ទឹកដមសម្លេងនៅតែពីរោះដដែល មិនប្រែប្រួលសោះ។ ហើយក៏មានប្រិមិត្តខ្លះចូល commnet ថា៖ ពីរោះឡើងកប់សារីម៉ង អាយដល, ចូលចិត្ត idolខ្លាំងណាស់ ពេលណាចេញmv ទៅ ចង់អោយidol ដើរតួប្រុសមិនដឹងល្អប៉ុណ្ណា, បងជាម្ចាស់ពាន ដែលខ្ញុំចូលចិត្តសំលេងបង ព្រមទាំងនៅមាន comment គាំទ្រល្អៗជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ ប្រិមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៕