ទឹកចិត្តឪពុកដូចគ្នា! ក្រោយឃើញ លោក ឌួង ឆាយ ត្រូវអតីត ភរិយាមិនឲ្យចូលទៅជួបកូនៗ ធ្វើឲ្យ ពូម៉ៅ នៅអត់សុខទេ ក៏បានចូល ខំមិន ទាំងអួលដើម-ក ថា…

ភ្នំពេញ៖ រឿងរ៉ាកំពុងក្តៅគគុក កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ នេះ ដែលនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោក ឌួង ឆាយ បានបង្ហោះសារយ៉ាងវែងអន្លាយ ដែលបានរៀបរាប់ដែលជាទឹកចិត្តឪពុក ចង់ជួបមុខកូនៗ តែត្រូវបានអតីតភរិយា មិនអនុញ្ញាតឲ្យលោកជួបមុខកូន បានបង្កការឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ ជាមួយនឹងការបង្ហោះនេះ ក៏បានអមទៅនឹងរូបភាពនៅមុខគេហដ្ឋានរបស់អតីតភរិយារបស់លោក បានរួមដំណើតទៅជាមួយនឹង ម្តាយ ក៏ដូចជា អាជ្ញាធរខណ្ឌ បានត្រឹមតែឈរខាងក្រៅ ខណៈដែរ គេមិនអនុញ្ញាតឲ្យចូលទៅខាងក្នុងផ្ទះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះ លោក ឌួង ឆាយ ក៏បានចែករំលែកទៅនឹង ពាក្យពេចន៍មួយចំនួន ជាច្រើនដែលបង្ហាញឲ្យដឹងថា ពិតជាអាណិតកូនៗ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបញ្ជាក់ទៀតផងដែរថា មួយរយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ ៣ ដងគត់ ដោយបន្ថែមពីនោះ ក៏បានលើកឡើងយ៉ាងដូច្នេះថា៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកា ត់ផ្តា ច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដង។ អានិតកូនៗ ខ្ញុំណាស់ខ្វះភាពកក់ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់”។

ទន្ទឹមនឹងនេះផងដែរ ក្រោយបានឃើញសារបែបនេះភ្លាម មហាជន និងពិសេសអ្នកប្រើប្រាស់បណ្តាញសង្គម បានសម្តែងការភ្ញាក់ផ្អើល ក៏ដូចជាអ្នកគាំទ្ររូបលោកផងដែរ ចូលទៅខំមិនលើកទឹកចិត្តលោក ជាហូរហែរ ក្នុងនោះផងដែរ ក៏មានពូម៉ៅ ដែលជាអតីតស្វាមីរបស់លោកស្រី ទ្រី ដាណា ម្នាក់ផងដែរ ដែលចូលទៅខំមិនបញ្ចេញសារក្នុងចំណោមអ្នកខំមិនរាប់ពាន់នាក់។

ក្នុងសារដែរ ពូម៉ៅ បានចូលទៅខំមិនដូច្នេះថា៖ “អ្នកឆ្លងកាត់ពេលអារម្មណ៍បែកពីកូនទើបយល់ថាពិបាកប៉ុណ្ណា។ ពេលខ្លះដេកយំនឹកកូនក៏មាន ពេលទំនេរអង្គុយមើលតែរូបនឹងវីដេអូដែលថតទុកក្នុងទូរស័ព្ទ៕

សូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment