លើកដំបូង! ធ្លាប់តែកាន់មេក្រូជាពិធីការិនី ស្រាប់តែលើកនេះ ចាន់ កែនិមល បង្ហើបសមនៀងច្រៀង បានយ៉ាងពិរោះខ្លាំងណាស់…(មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ ទើបកន្លងទៅ ពិធីការិនីលំដាប់ប្រទេសកម្ពុជា អ្នកនាង ចាន់ កែវនិមល បានធ្វើឲ្យហ្វេនៗ ក៏ដូចជាអ្នគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញអ្នកនាង ចូលរួមក្នុងកម្មវិធីមួយមានឈ្មោះថា «Sunday drive» ដែលជាកម្មវិធីរបស់ កញ្ញា កុសុម៉ា ដោយក្នុងនោះ ភ្ញៀវកិត្តិយសដែលបានចូលរួមត្រូវជួប Challenge ជាច្រើនដែលកម្មវិធីបានរៀបចំឡើង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាការពិតណាស់ អ្នកនាង ចាន់ កែវនិមល គឺជាពិធីការិនីដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពជាមួយនឹងទឹកដមសម្លេងផ្អែមពិរោះ ក្នុងការនិយាយស្តី ថែមទាំងពូកកែវេហាស័ព្ទមិនចេះរីងស្ងួតនៅលើឆាក មិនថាជាកម្មវិធីធំៗឬតូចនោះទេ គឺភាគច្រើនតែងលេចវត្តមានពិធីការិនីរូបនេះជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង មហាជនភាគច្រើនធ្លាប់តែបានឃើញថា អ្នកនាងឈរនៅលើឆាកកាន់មេក្រូអត្ថធិប្បាយជាពិធីការិនី ដោយឡែក នៅក្នុងកម្មវិធី «Sunday drive» បានធ្វើឲ្យ ចាន់ កែវនិមល បានបង្ហើបសំនៀងច្រៀងនៅក្នុងឡានទាល់តែបាន។ កាន់តែពិសេសនោះ គឺហ្វេនៗពេលបានស្ដាប់ហើយ បានសរសើរដល់តារាស្រីរូបនេះថាទឹកដមសំនៀងពិតជាពិរោះ មែនទែនបើទោះបីជាច្រៀងគោកក៏ពិតមែន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមចុចឲ្យដល់នាទី ទី១៦ នោះប្រិយមិត្តនិងបានស្ដាប់ ចាន់ កែវនិមល ច្រៀង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment