រំលេងបានប៉ុន្មានឆ្នាំមកនេះ ម្ចាស់ពានកម្មវិធី X-Factor Cambodia ចាន់ សុបញ្ញា ពេញកំលោះស្តូកសង្ហាមិនណយឡើយ..

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីឆ្នាំ២០១៩ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor Cambodia បានធ្វើឡើងមានការគាំទ្រច្រើនមែនទែន ព្រោះមានបេក្ខភាពចូលរួមការប្រកួតជាច្រើនដែលមានសមត្ថភាពសុទ្ធតែពូកែៗមិនចាញ់គ្នាប៉ុន្មាននោះឡើយ។ ហើយចុងក្រោយបញ្ចប់នៃកម្មវិធីនេះ ក៏អាចរកឃើញម្ចាស់ពាន់ គឺបានទៅលើក្មេងប្រុស ចាន់ សុបញ្ញា ដែលមានអាយុក្មេងជាងគេបំផុតនៅក្នុងវគ្គផ្តាច់ព្រ័ត្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះ ក្រោយបញ្ចប់ការប្រកួត បច្ចុប្បន្ននេះ ចាន់ សុបញ្ញា ក៏បានក្លាយជាតារាចម្រៀងដ៏ល្បីម្នាក់ប្រចាំផលិតកម្មរស្មីហង្សមាស និងមានស្នាដៃបទចម្រៀងពិរោះៗជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើងាកមកមើលរូបភាពរបស់តារាវ័យក្មេងមានស្រុកកំណើតមកពី ខេត្តកំពង់ចាមរូបនេះ យើងឃើញថាពីមួយថ្ងៃទៅមួយថ្ងៃ គេកាន់តែមានវ័យធំឡើងៗ ពេញកំលោះស្តូក ហើយក៏ប្រែប្រួលរូបរាងកាន់តែសង្ហាជាងមុន ពិសេសគេក៏ចេះតុបតែងខ្លួនគ្រប់ស្ទាយ៍ មើលទៅស្អាតៗទាក់ទាញងខ្លាំងណាស់ដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមរំលឹកឡើងវិញផងដែរថា ចាន់ សុបញ្ញា ក៏ធ្លាប់ជាក្មេងប្រុសចូលរួមប្រឡងក្នុងកម្មវិធី The Voice Kids Cambodia រដូវកាលទី១ តែមិនបានជាប់នោះទេ តែនៅពេលចូលប្រឡងកម្មវិធី X Factor Cambodia គេក៏អាចសម្រេចក្តីស្រមៃរហូតមានភាពល្បីល្បាញដល់សព្វថ្ងៃនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment