សូមចូលរួមរំលែកទុក្ខផង! ព្រះកាយ ច័ន្ទ កំពុងជួបទុក្ខធំ ព្រោះលោកឪពុកជាទីស្រលាញ់បានទទួលមរណភាព

ហ្វេសប៊ុក៖ ពិតណាស់ នៅលើវីថីសិល្បៈខ្មែរបច្ចុប្បន្ននេះ តារាសម្តែងស្រី ព្រះកាយ ច័ន្ទ ត្រូវបានគេឯងស្គាល់យ៉ាងច្បាស់ថា ជាតារាសម្តែងមួយរូប ដែលមានទេពកោសល្យក្នុងការសម្តែងគ្រប់ទម្រង់ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្ននេះ ទោះបីជាដកឃ្លាបន្តិចពី ការសម្តែងយ៉ាងណាក្តី តែតារាស្រីរូបនេះ នៅតែទទួលបានការគាំទ្រជាខ្លាំងដូចមុនដដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្រាប់តែនៅមនុនេះបន្តិច តារាសម្តែង ព្រះកាយ ច័ន្ទ បានបង្ហោះសារក្រៀមក្រំមួយ ដោយនាងបានឲ្យដឹងថា លោកឪពុកជាទីស្រលាញ់របស់នាង បានទទួលមរណភាពហើយ នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២១ កន្លទៅនេះ ដោយសាររោគាពាធ ធ្វើឲ្យមហាជនចូលរួមរំលែកដល់នាងព្រោងព្រាត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ ព្រះកាយ ច័ន្ទ បានរៀបរាប់ទាំងក្តីអាល័យវត្តមានលោកឪពុកថា៖ “លោកឪពុកជាទីស្រលាញ់របស់កូនអើយ…….លោកពុកទៅចោលកូនហើយ ចាប់ពីថ្ងៃនេះទៅកូនលេងមានឃើញមុខប៉ាទៀតហើយ សូមប៉ាទៅឲ្យបានសុខទៅកាន់សុគតិភពកុំបារម្មគិតពីកូនៗនឹងម៉ែអី កូនអាចមើលថែគ្រួសារយើងបានណាប៉ា សូមប៉ាទៅបានសុខ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងសារសោកសៅរបស់តារាសម្តែង ព្រះកាយ ច៏ន្ទ បានធ្វើឲ្យមិត្តភក្តិរួមចង្កោមសិល្បៈ ក៏ដូចជាមហាជនជាច្រើន បាននាំគ្នាសម្តែងអារម្មណ៍សោកស្តាយ និងបានផ្ញើសារចូលរួមរំលែកទុក្ខនាងជាបន្តបន្ទាប់។ ខណៈនេះផងដែរ តារាស្រីខាងលើនេះក៏កំពុងចាត់ចែងរៀបចំពិធីបុណ្យស ព ឪពុកតាមប្រពៃណខ្មែរផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment