ឯកឧត្តម គួច ចំរើន៖ ក្បែរវិថី​ ឆ្នេរជំទាវ​ ម៉ៅ​ ប្រហែល​ ៥០​ ម៉ែត្រ​ តេីមានប្រិយមិត្តណាធ្លាប់ស្គាល់ទេ​? ថ្មធម្មជាតិ​ រុក្ខជាតិ​ ត្រឈឹងត្រឈៃ

ហ្វេសប៊ុក៖ ដូចដែរមហាជនជាច្រើនពិតជាស្គាល់ច្បាស់ជាក់មិនខានពី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលមុននេះបន្តិចនាថ្ងៃ ទី១៥ ខែធ្នូ ឆ្នាំ២០១៩ គេបានប្រទះឃើញ ឯកឧត្តម គួច ចំរើន បានបង្ហោះរូបភាពស្អាតៗ ជាច្រើនសន្លឹកនៅទីកន្លែងមួយ ដែលមានអ្នកខ្លះអាចនឹងមិនទាន់ស្គាល់ ហើយក៏មានធ្វើឲ្យបងប្អូនក្នុងហ្វេសប៊ុកជាច្រើន មានការចាប់អារម្មណ៍ជាខ្លាំង នូវទិដ្ឋភាពគួរឲ្យគយគន់ជាខ្លាំង។

នៅក្នុងនោះដែរ បើយោងតាមរយៈហ្វេសប៊ុករបស់លោកក៏បានបញ្ជាក់ប្រាប់បន្ថែមទៀតថា៖ “ក្បែរវិថី​ ឆ្នេរជំទាវ​ ម៉ៅ​ ប្រហែល​ ៥០​ ម៉ែត្រ​តេីមានប្រិយមិត្តណាធ្លាប់ស្គាល់ទេ​? ថ្មធម្មជាតិ​ រុក្ខជាតិ​ ត្រឈឹងត្រឈៃ​​ ។”។

ក្រោយពីឃើញទិដ្ឋភាពបែបនេះហើយក៏មានអ្នកចូល comment ថា “ពេលដែលផ្លូវនេះបានរួចរាល់ តំបន់នេះនឹងក្លាយជាតំបន់កំសាន្តដ៏ល្អ សំរាប់ខេត្តយើង។ គ្រាន់តែមើលទេសភាព ក៏ដឹងថាត្រជាក់ស្រួលណាស់ អរគុណឯកឧត្តម ដែលធ្វើអោយខ្ញុំស្គាល់តំបន់នេះ”។ អ្នកខ្លះទៀតក៏ធ្លាប់បានទៅកន្លែងនេះផងដែរ ព្រមទាំងសរសើរថា ពិតជាទេសភាពស្អាតណាស់៕

Related posts

Leave a Comment