រំភើបជំនួស! ខំតាម១ឆ្នាំ ខណៈពេលនេះ កុល ដាវី និងស្វាមី បានទទួលដំណឹងល្អហើយ

ភ្នំពេញ៖ ជាការពិតណាស់ ក្រោយចាប់ដៃកសាងគ្រួសារនឹងគ្នាមក រហូតមកដល់ពេលនេះ តារាសម្តែង កុល ដាវី និងតារាចម្រៀងលោក សុខ រក្សា អាចចាត់ទុក ជាគ្រួសារមួយដ៏គម្រូមួយ ក្នុងវង្វង់សិល្បៈ ដែលមហាជនមានការពេញចិត្តលើគូស្វាមីភរិយាគូនេះ ព្រោរាល់សកម្មភាពរបស់ប្តីប្រពន្ធមួយគូនេ តែងតែបង្ហាញពីភាពផ្អែមល្ហែមដាក់គ្នា ស្ទើរគ្រប់ពេលតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែផ្ទុយទៅវិញ មហាជនក្រៀមក្រំនឹងសោកស្តាយជំនួសរូបនាងជាខ្លាំង ដោយសារតែកាលពី ១ឆ្នាំមុន រូបនាង និងស្វាមីបានជួបរឿងអកុសលនឹកស្មានមិនដល់ ព្រោះតែកូនដំបូងរបស់នាង មិនអាចទុំជាប់នឹងផ្ទៃរូបនាង ខណៈជីតដល់ថ្ងៃសម្រាលឃើញមុខកូនទៅហើយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២១ នេះ មហាជនជាច្រើនបានសម្តែងក្តីរីករាយ និងអបអរសាទរជាខ្លាំង ក្រោយពេលបានឃើញ តារាសម្តែងស្រីរូបនេះ បានបង្ហើបប្រាប់ថា រូបនាងបច្ចុប្បន្ន កំពុងតែទទួលបានចំណងដៃកូនស្រីម្នាក់ហើយ ជាមួយគ្នានេះតារាសម្តែង កុល ដាវី ត្រូវគេដឹងថា ចង់បានកូនជាខ្លាំង ហើយចុងក្រោយ ពេលនេះ រូបនាងទទួលបានផល ដូចបំណងហើយ មិនត្រឹមតែប៉ុណ្ណោះ បណ្តាអ្នកគាំទ្រ ជូនពររូបនាងនិងកូនស្រីឲ្យមាន សុខភាពល្អនិងសំណាងល្អ កុំឲ្យមានបញ្ហាដូចមុនទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ តារាសម្តែងស្រីខាងលើរូបនេះ បាននិយាយប្រាប់បន្ថែមទៀតថា៖ “ធ្វើបុណ្យជាមួយក្មេង ពិតជាបានដូចបំណងមែន ខ្ញុំលក់គ្រឿងអលង្ការរបស់ក្មេងថោកៗខ្លាំងណាស់ ថែមអោយអត់យកលុយក៏មាន ក្នុងចិត្តនឹកប្រាថ្នារហូត ឥឡូវពិតជាបានដូចបំណងមែន កូនស្រីមាសម្តាយ ម៉ាក់និងប៉ា រំភើបចិត្តខ្លាំងណាស់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment