អីយ៉ា កូនស្រី ម៉ារីម៉ា នៅតូចស្អាតប៉ុណ្ណឹង សម្រស់បានពីធម្មជាតិ ចុះទម្រាំពេញក្រមុំមិនដឹងស្អាតប៉ុណ្ណាទេ

បរទេស៖ ប្រិយមិត្តជាច្រើនមិនតិចនាក់នោះទេ ដែលបានស្គាល់កំពូលតារាសម្តែងស្រីដ៏មានប្រជាប្រិយភាពអ្នកនាង Marian Rivera ដែលភាគច្រើនមហាជនខ្មែរស្គាល់នាងតាមរយៈក្នុងរឿងថា ម៉ារីម៉ា កន្លងមកនាងតែងត្រូវបានអ្នកគាំទ្រ ពោលសរសើរអំពីសម្រស់ដ៏ស្រស់គ្មានទាស់ពីធម្មជាតិរបស់នាងជាហូរហែមិនដាច់ពីមាត់ឡើយ និងត្រូវបានគេដាក់ងារជាស្រីស្អាតជាងគេប្រចាំប្រទេសថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង បើយើងក្រឡេកទៅចាប់អារម្មណ៍កូនៗរបស់តារាស្រីរូបនេះវិញ យើងឃើញថាកូនៗរបស់នាងទាំងប្រុសទាំងស្រីសុទ្ធតែស្អាតៗ កាត់តាមប៉ាម៉ាក់បេះបិទតែម្តង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក បើនិយាយពីសម្រស់កូនស្រីច្បងរបស់ ម៉ារីម៉ា ពេលនេះវិញ នាងតូចក៏កាន់តែធំឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយប៉ាម៉ាក់ក៏ចេះរៀបចំតុបតែងខ្លួនឲ្យ បានយ៉ាងសមសួន ពិសេសបើមើលពីទម្រង់មុខមាត់របស់នាងតូច ក៏ស្រស់ស្រទន់ មានមន្តស្នេហ៍បែបធម្មជាតិ មើលយូរៗទៅពិតជាស្អាតមិនចាញ់អ្នកម៉ាក់ប៉ុន្មាននោះឡើយ ខណៈពេលនេះនាងទើបតែមានអាយុ ៥ ឆ្នាំ តែប៉ុណ្ណោះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment