អីយ៉ា កូនប្រុស យក់ ថិតរដ្ឋា អាយុទើប ១៤ឆ្នាំ សោះ មុខមាត់សង្ហាមិនចាញប៉ាៗប៉ុន្មានឡើយ…

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ហើយតារាចម្រៀងស្រីដ៏ល្បីឈ្មោះ អ្នកនាង យក់ ថិតរដ្ឋា នោះ ខណៈសព្វថ្ងៃនេះតារាចម្រៀងស្រីរូបនេះ នៅតែមានប្រជាប្រិយភាពជាខ្លាំងក្នុងវិស័យសិល្បៈផ្នែកចម្រៀង និងថែមទាំងជាប់ឈ្មោះជាតារាស្រី ដែលមានទឹកដមសំឡេងពិរោះ ប្លែកខុសពីអ្នកដទៃទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះផងដែរ បើក្រឡេកមើលទៅពីជីវិតគ្រួសារដ៏រឹងមាំ និងយូរអង្វែងរបស់អ្នកនាង គឺឃើញថា រឹតតែមានសុភមង្គលខ្លាំងឡើងពីរមួយថ្ងៃទៅមួយថ្ងៃ បូករួមនឹងកូនៗដ៏គួរឲ្យស្រលាញ់បីនាក់ថែមទៀតនោះ។ យ៉ាងណាមិញ ទោះបីជាចំណងអាពាហ៍ពិពាហ៍របស់តារាចម្រៀងស្រីរូបនេះ ជាមួយនឹងស្វាមីមានរយៈពេលជាង ២០ឆ្នាំ ទៅហើយក្តី ក៏នៅតែល្អូកល្អើនគ្នាជាដរាប។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែង ប្រិយមិត្តធ្លាប់បានដឹងហើយថា និងបានឃើញរួចមកពីក្តីសុខក្នុងគ្រួសារអ្នកនាង យក់ ថិតរដ្ឋាតែអ្វីដែលកាន់តែចាប់អារម្មណ៍នោះ ស្រាប់តែនាពេលថ្មីៗនេះ គេបានឃើញតារាស្រីរូបនេះ បានបង្ហោះរូបជាមួយនឹងកូនប្រុសច្បង ក្នុងថ្ងៃគម្រប់វ័យ ១៤ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះផងដែរ យក់ ថិតរដ្ឋា បានជូនពរដល់កូនប្រុសខ្លួន ថា៖ “Happy birthday កូនលីដូ កូនម៉ាក់អាយុ14ឆ្នាំហើយ កូនត្រូវតែស្មោះត្រង់ណាកូន ម៉ាក់នៅតែស្រលាញ់កូនព្រោះកូននៅតែជាកូនពៅសំរាប់ម៉ាក់នឹងប៉ាដដែលដឹងអត់កូន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមពីនេះទៀត បានធ្វើឲ្យទស្សនិកជន សរសើរពីសម្រស់ដ៏ស្រស់សង្ហារបស់កូនប្រុសអ្នកនាង ដែលមានអាយុត្រឹម ១៤ ឆ្នាំ តែស្រស់សង្ហាខ្លាំងដូចប៉ានឹងម៉ាក់គេអញ្ចឹង ហើយថែមទាំងមាន អ្នកខ្លះថាមានមុខមាត់ដូចកូរ៉េផងដែរ៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment