ទឹកចិត្តប្រពៃ! ទោះបីជារវល់យ៉ាងណាក្តី ក៏លោក ប៉ែន ចំរ៉ុង ឆ្លៀតយកចំណីអាហារ ទៅចែកជូនដល់ អ៊ុំៗ ពូៗ ធាក់ស៊ីក្លូ ដែលកំពុងតែខ្វះខាតដែរ(មានវីដេអូ)

ភ្នំពេញ៖ ដូចដែលប្រិមិត្តពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាសម្តែង និងពិធីករដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជាយើងដែល ពូកែសំដីចាក់ទឹកមិនលេចគឺលោក ប៉ែន ចំរ៉ុង ទន្ទឹមនិងពេលនេះផងដែរ ប្រជាប្រិយភាពរបស់លោក នូវតែទទួលបានការគាំទ្រយ៉ាងច្រើន ពីសំណាក់មហាជនជាច្រើន ហើយគេក៏តែងតែឃើញរូបលោកលេខមុខក្នុងកម្មវិធីផ្សេងៗមិនដែលដាច់នោះឡើយ។

ជាក់ស្តែងនៅមនុនេះបន្តិចនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ គេបានឃើញតារារូបនេះបានធ្វើការបង្ហោះវីដេអូឃ្លីបមួយ ពីសកម្មភាពសប្បុរសធម៌មួយ ដែលធ្វឲ្យគ្រប់គ្នា កោតសរសើរដល់ទឹកចិត្តរបស់លោកជាខ្លាំង។ ហើយក្នុងនោះដែរលោក ប៉ែន ចំរ៉ុង ក៏បានភ្ជាប់សារខ្លីមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា៖ “រវល់យ៉ាងណាក៏ត្រូវឆ្លៀតធ្វើអំពើល្អៗ ល្ងាចមិញក្រោយពីបញ្ចប់កម្មវិធី កំចាត់បីសាចក្នុងចិត្ត ខ្ញុំ និងក្រុមការងារបានចូលរួម យកចំនីអាហារបន្តិចបន្តួចចែកជូនដល់ អ៊ុំៗ ពូៗ ធាក់ស៊ីក្លូដែលពួកគាត់កំពុងខ្វះខាត។សូមចូលរួមធ្វើអំពើល្អទាំងអស់គ្នា អំពើល្អ ផ្តើមចេញពីយើងទាំងអស់គ្នា ពួកគាត់ត្រូវការ ទោះតិចក្តីច្រើនក្តី”។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment