សូមជួយគាំទ្រផងបងប្អូន! តារាសម្តែងប៉ែន ចំរ៉ុង និង ភរិយា បើកផ្សារត្រី សាច់ បន្លែធម្មជាតិ ដើម្បីជួយដល់កសិករខ្មែរយើងនៅឯ

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា តារាប្រុសពហុជំនា​ញ​លោ​ក ប៉ែ​ន ចំរ៉ុង និងភរិយា ទើបតែរៀប​អាពាហ៍ពិពាហ៍​មិនទាន់​បានរយៈពេលមួយខែផង ស្រាប់តែប្រកាសផ្លូវការ និងភ្ញាក់ផ្អើលនូវការ​ចាយទុនវិនិយោគ​រាប់សិប​ម៉ឺនដុ​ល្លារលើមុខជំនួញផ្ទាល់ខ្លួន ដែលនេះគឺជាគម្រោងរបស់លោក ប៉ែន ចំរ៉ុង និងភរិយាធ្លាប់បាន​ប្រកាសម្តងរួចមកហើយកាលពីកន្លងទៅ។ដោយឡែក ចំពោះមុខជំនួញធំកំពុងក្តាប់បានក្នុងដៃ ស្របពេលតែមួយរបស់ពិធីករប្រុសសម្បូរវោហាស័ព្ទ​លោក ប៉ែន ចំរ៉ុង នេះ គឺលោក និងភរិយាបានសម្រេចបោះទុនវិនិយោគលើវិស័យអចលនទ្រ​ព្យ ផ្ទះល្វែង ដីឡូតិ៍ ឧទ្យាន ពាណិជ្ជកម្ម និងជាពិសេសគឺផ្តោតសំខាន់លើការបង្កើតទីផ្សារ បន្លែ ត្រី សាច់ធម្មជា​តិនៅលើផ្ទៃដីប្រមាណ៤០ហិកតា

ស្ថិតក្នុងតំបន់ផ្លូវ៥២ (ជិតភ្នំឧត្តុង្គ) នៃខេត្តកំពង់ស្ពឺ។យ៉ាងណាមិញ លោក ប៉ែន ចំរ៉ុង បានឲ្យដឹងទៀតថា ហេតុផលដែលលោកជ្រើសយកតំបន់នេះអភិវឌ្ឍន៍ ដោ​យ​សារមើលឃើញថាតំបន់នេះមិនមែនជាតំបន់ដាច់ស្រយាលទេ ហើយតាមការសិក្សាយ៉ា​ង​លម្អិត​របស់ក្រុមការងារជំនាញ គឺដោយសារបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះចំនួន២៨ភូមិ កំពុង​ខ្វះ​ខាតផ្សារបោះដុំបន្លែ សាច់ត្រីធម្មជាតិនៅក្បែរផ្ទះពួកគាត់ ហើយផ្សារនេះនឹងផ្តល់​សេវាងាយស្រួលដល់​ពួកគាត់ទាំង២៨ភូមិ នៅក្នុងតំបន់នេះផងដែរ។ជាក់ស្តែង លោក ប៉ែន ចំរ៉ុង បានបន្តថា

នេះមិនត្រឹមតែផ្តល់ភាពងាយស្រួល ដល់បង​ប្អូនប្រជាពលរដ្ឋរស់នៅ​ជុំវិញតំបន់នេះ ក្នុងការទទួលបានសេវាទិញលក់ ឬបោះដុំបន្លែសាច់ធម្មជាតិនៅក្បែរផ្ទះពួកគាត់នោះ​ទេ ពោលគឺថែមទាំងបានបង្កើនការលើកទឹកចិត្ត សម្រាប់កសិករខ្មែរក្នុងការដាំដុះបន្លែ ចិញ្ចឹមត្រីសាច់​ដើម្បីក្លាយជាដៃគូសហការជាមួយផ្សាដ៏ធំមួយ ដែលកំពុងស្ថិតនៅតំបន់ជិតកន្លែ​ងរស់នៅ​របស់គាត់​ទៀតផង។ លោកចាត់ទុកថា នេះក៏ផ្នែកមួយដើម្បីជួយសម្រួល និងបង្កើនប្រា​​ក់ចំនូលសម្រាប់​ជីវភាព​គ្រួសារ​ លើសពីនេះក៏ជាផ្នែកមួយជួយដល់សុខភាពអ្នកបរិភោគ កា​ត់បន្ថយការប្រើប្រាស់បន្លែ ត្រី

សាច់​នាំចូលពីប្រទេសជិតខាង។ក្នុងនោះដែរ លោក ប៉ែន ចំរ៉ុង បន្ថែមថា គម្រោងលើផ្ទៃដី៤០ហិកតា ដែលកំពុងបង្កើតឲ្យក្លាយជាទីកន្លែងប្រ​ជុំជន​មានផ្ទះល្វែង ដីឡូតិ៍ ឧ​ទ្យាន ពាណិជ្ជកម្ម ទីផ្សារ បន្លែ ត្រី សាច់ធម្មជា​តិនេះ គឺតាមពិតទៅយើង​មិនត្រឹមតែផ្គត់ផ្គង់សម្រាប់តែបងប្អូនប្រជាពលរដ្ឋក្នុងតំបន់នេះទេ គឺយើងនឹងព្យាយាមផ្គ​ត់ផ្គង់បងប្អូនប្រជាពលរដ្ឋឲ្យបានទូទាំងប្រទេស។ លោកសង្ឃឹមថានឹងទទួលបានការគាំទ្រ ហើ​យ​ជោគជ័យលើជំនួញនេះ ខណៈទុនវិនិយោគ និងដៃគូសហការរួមគ្នា លោកសូមមិនបញ្ជាក់នៅឡើយ៕ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment