តោះទស្សនទិដ្ឋភាព ថ្ងៃមង្គលការ លោក សុវណ្ណ រិទ្ធី និងភរិយា នៅព្រឹកនេះ មើលទៅគ្រប់គ្នា ពោរពេញដោយក្តីរីករាយខ្លាំងណាស់ (មានវីដេអូ)

នៅព្រឹកថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០១៩ នេះ គេឃើញមាន ពិធីហែជំនួន និងកំណត់ ក្នុងថ្ងៃមង្គលការ របស់លោក សុវណ្ណ រិទ្ធី និងភរិយា ឈ្មោះ ប៊ុត សុជាតា បានចាប់ផ្តើមហើយ ព្រមទាំងមានការចូលរួមពីសំណាក់ភ្ញៀវកិត្តិយស ប្រកបដោយទឹកមុខសប្បាយ រីករាយ ស្រស់ថ្លា គ្រប់ៗគ្នា។

នៅពេលល្ងាច ក៏មានការជួបជុំគ្នាផងដែរ ដែលធ្វើឡើងនៅ វិមានពិភពថ្មី សែនសុខ អគារ (D)។ ក្រោយពីឃើញទិដ្ឋភាពទាំងនេះហើយ បងប្អូនប្រើប្រាស់ហ្វេសប៊ុកជាច្រើន ក៏បានបង្ហោះសារជូនពរលោក សុវណ្ណ រិទ្ធី និងភរិយា ឲ្យជួបតែសុភមង្គល សំណាងល្អ និងស្រឡាញ់គ្នាដល់ចាស់កោងខ្នងផងដែរ។ ដើម្បីជ្រាប កាន់តែច្បាស់ តោះទៅទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment